នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នំា២០២៣
- មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស្រ៊ុន សុខឡេង
- ឯកឧត្តម ហាស់ វារី លោកជំទាវ ស្រ៊ុន ម៉ាលី ព្រមទាំងបុត្រ
- ឯកឧត្តម អ៉ឹង ជីរ៉ាត់ លោកជំទាវ ស្រ៊ុន ម៉ាលីស ព្រមទាំងបុត្រ
អញ្ជើញមកកាន់ពុទ្ធមណ្ឌលវិបស្សនាធុរៈ និមន្តព្រះសង្ឃចម្រើនស្វាធ្យាយព្រះបរិត្តសូត្រ វេរភត្តាហារប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសផ្សាយនូវទក្ខិណាទានដល់បុព្វការីទាំងឡាយ ជាទំនៀមមុនថ្ងៃចូលឆ្នាំថ្មីខ្មែរមកដល់ និងបានរាប់បាតភត្តថ្ងៃត្រង់ ប្រគេន-ជូន ព្រះសង្ឃ សីលវន្ត និងសីលវតី ដែលមានចំនួនដ៏ច្រើន កំពុងគង់ស្នាក់នៅសិក្សាបដិបត្តិ ទ្រទ្រង់ ផ្សព្វផ្សាយ ព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈនៅកម្ពុជា ។
ដោយតេជានុភាព នៃបរិត្តសូត្រនិងអាមិសទាន ដែលមហាឧបាសិកាត្រូវជាមាតា ឯកឧត្តម លោកជំទាវ ព្រមទាំងបុត្រ បាននិមន្តព្រះសង្ឃសូត្រស្វាធ្យាយព្រះបរិត្ត និងបានបំពេញទក្ខិណាទានដ៏ប្រណិតថ្លៃថ្លាក្នុងវរោកាសនេះ សូមមានសុខភាពល្អ ចម្រើនបុណ្យកុសលតម្កល់ក្នុងព្រះពុទ្ធសាសនា និងទទួលបាននូវពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមជ្រះថ្លាអនុមោទនា ដោយសោមនស្សភាព !