នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣
មានញាតិញោមជាពុទ្ធបរិស័ទអញ្ជើញមកពីបណ្ដាល ក្រុង-ខេត្ត នានា បានយកទានចំណាំព្រះវស្សា និងទេយ្យទានផ្សេងៗ យកមកប្រគេនដល់ព្រះសង្ឃ និងរាប់បាតភត្តាហារប្រគេន-ជូន ព្រះសង្ឃ សីលវន្ត និងសីលវតី ក្នុងថ្ងៃប្រកបដោយបុញ្ញសិរីតេជៈនេះផងដែរ ។ សូមអានិសង្សនៃបុណ្យនេះ ចូរកើតមានដល់អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ មហាឧបាសក មហាឧបាសិកា ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ឧបាសក ឧបាសិកា សីលវន្ត សីលវតី និងពុទ្ធបរិស័ទ សមប្រកបនឹងពុទ្ធពរ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអនុមោទនា ! សាធុ សាធុ សាធុ !