នាព្រឹកថ្ងៃពុធ ៨ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នំា២០២៣
ឯកឧត្តមបណ្ឌិត ហេង វុទ្ធី លោកជំទាវ កេត រ៉ាឌី បានប្រារព្ធខួបអាពាហ៍ពិពាហ៍ ៣១ ឆ្នាំ អញ្ជើញមកកាន់ពុទ្ធមណ្ឌលវិបស្សនាធុរៈ នឹងបាននាំមកនូវទេយ្យទានជាច្រើនមានអង្គរ ទឹកសុទ្ធ ចង្ហាន់បិណ្ឌបាត ដើម្បីវេរប្រគេនដល់ព្រះសង្ឃ មានព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជាជាអធិបតីសង្ឃ និងបានរាប់បាតភត្តថ្ងៃត្រង់ ប្រគេន-ជូន ព្រះសង្ឃ សីលវន្ត និងសីលវតី ចំនួន ៥០០ អង្គ/នាក់ ដែលកំពុងគង់ស្នាក់នៅសំណាក់សិក្សាបដិបត្តិ ទ្រទ្រង់ ផ្សព្វផ្សាយ ព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈនៅកម្ពុជា ការឲ្យទាន ជាគ្រឿងហ្វឹកហាត់ទូន្មានចិត្តដែលនៅមិនទាន់បានទូន្មានការមិនឲ្យទាន ជាគ្រឿងប្រទូសរ៉ាយ ចិត្តដែលបានទូន្មានហើយ ជនទាំងឡាយដែលមានចិត្តទន់ភ្លន់ និងមានចិត្តបង្អោន ដោយបិយវាចានេះឯង ។
ដោយតេជានុភាព នៃអាមិសទាន ដែលឯកឧត្តម លោកជំទាវ បានប្រារព្ធខួបអាពាហ៍ពិពាហ៍ បំពេញទានដ៏ប្រណិតថ្លៃថ្លាក្នុងឱកាសនេះ សូមមានសុខភាពល្អ ចម្រើនបុណ្យកុសលតម្កល់ក្នុងព្រះពុទ្ធសាសនា និងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមជ្រះថ្លាអនុមោទនា ដោយសោមនស្សភាព !