នាថ្ងៃអាទិត្យ ១៣ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅវត្តធម្មវិបស្សនារាម មានប្រារព្ធពិធីដង្ហែអដ្ឋិធាតុ ឧបាសក ហ៊ឹម រ៉េត ឧបាសិកា ស៊ិន គីម ចេញពីមហាកុដិមកកាន់មហារោង ដើម្បីប្រារព្ធ សាសនពិធីតាមលំអាន នៃពិធីបុណ្យបញ្ចុះអដ្ឋិធាតុ និងទក្ខិណានុប្បទាន ឧទ្ទិសកុសលជូន៖
- ឧបាសក ហ៊ឹម រ៉េត
- ឧបាសិកា ស៊ិន គីម
- ព្រមទាំងញាតិញាតិកា ៧ សន្តាន ដែលបានចែកឋានទៅកាន់បរលោក ។
ក្រោមការដឹកនាំចាត់ចែងរបស់ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបងប្អូនកូនចៅ និងក្រុមញាតិទាំងអស់ ។
នៅក្នុងពិធីកម្មដ៏ប្រពៃថ្លៃថ្លានេះ មានព្រះវត្តមាន និងវត្តមាន និមន្ត-អញ្ជើញចូលរួមពី៖
- ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ
- ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ និងព្រះថេរានុត្ថេរៈ
- អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ
- ក្រុមគ្រួសារបងប្អូន-កូនចៅ ឧបាសិកា ស៊ិន គីម និងក្រុមញាតិទាំងអស់
- មហាឧបាសក មហាឧបាសិកា ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ឧបាសក ឧបាសិកា សីលវន្ត សីលវតី និងពុទ្ធបរិស័ទជិតឆ្ងាយ ក៏បានអញ្ជើញចូលរួមកម្មវិធីបុណ្យនេះផងដែរ ប្រកបដោយបីតិសោមនស្សភាពជ្រះថ្លារីករាយ ។
ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប !