ការស្តាប់ដោយល្អ ជាការចំរើននៃអ្នកស្តាប់ ការស្តាប់ ជាការចំរើននៃបញ្ញា (ព្រោះ) បុគ្គល រមែងយល់សេចក្តីបានដោយសារបញ្ញា សេចក្តីដែលយល់ហើយ រមែងនាំសុខមកឲ្យ ។
នាថ្ងៃសៅ ៩ រោច ខែមិគសិរ សិក្ខាកាមយោគាវចរ (វត្តទឹកផុស កម្ពុជាក្រោម) អញ្ជើញសាកសួរ កិច្ចសម្ភាសន៍សភាវធម៌ និមន្តចូលរួមបកស្រាយដោយ៖ ព្រះធម្មត្ថេរោ ហ៊ឹម ប៊ុនធឿន មានចម្ងល់ក្នុងកិច្ចសិក្សាប្រតិបត្តិសមថ-វិបស្សនាកម្មដ្ឋាន ដើម្បីពង្រឹងការសិក្សាប្រណិប័តន៍ព្រះធម៌វិន័យផ្នែកវិបស្សនាធុរៈ ប្រព្រឹត្តទៅតាមព្រះពុទ្ធោវាទ មានព្រះត្រៃបិដកជាគោល ។
ធម្មានុភាវេន ដោយតេជានុភាពនៃព្រះធម៌ដ៏បរិសុទ្ធ សូមឲ្យសព្វសត្វទាំងអស់ បានទទួលសុខដុមនីយកម្មសាសនា និងចៀសផុតពីរោគាពាធទាំងឡាយទាំងពួង ! ចូររក្សាខ្លួនឲ្យនៅជាសុខតរៀងទៅ !