ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ធម្មទាន៖ បដិបត្តិសាសនា តើដូចម្តេច?

ធម្មទាន៖ បដិបត្តិសាសនា តើដូចម្តេច?

បានប្រគេន-ជូនភេសជ្ជៈដល់សិក្ខាកាម សូមឧបាសិកា និងក្រុមញាតិព្រះធម៌ ចូរចម្រើនក្នុងព្រះពុទ្ធសាសនាតរៀងទៅ អនុមោទនា​ !
ថ្ងៃអាទិត្យ ៧ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
━━━━━━━✥◈✥━━━━━━━
បិដកភាគ ៦៤ ទំព័រ ២៧២ មានសម្តែងអំពី ”បដិបត្តិសាសនា” មានដូចខាងក្រោម៖

  • សេចក្តីបប្រតិបត្តិដោយប្រពៃ
  • សេចក្តីប្រតិបត្តិដ៏សមគួរ
  • សេចក្តីប្រតិបត្តិមិនជាសឹកសត្រូវ
  • សេចក្តីប្រតិបត្តិចំពោះប្រយោជន៍តាមលំដាប់
  • សេចក្តីប្រតិបត្តិធម៌ដ៏សមគួរដល់ធម៌
  • ភាពបុគ្គលអ្នកធ្វើឲ្យបរិបូរណ៌ក្នុងសីលទាំងឡាយ
  • ភាពបុគ្គលមានទ្វារគ្រប់គ្រងក្នុងឥន្រ្ទិយទាំងឡាយ
  • ភាពបុគ្គលអ្នកដឹងប្រមាណក្នុងភោជន
  • សេចក្តីប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក សតិ និងសម្បជញ្ញៈ សតិបដ្ឋាន ៤ សម្មប្បធាន ៤
    ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយអង្គ ៨ នេះបដិបត្តិសាសនា។ បដិបត្តិសាសនានោះ រមែងវិនាស បាត់បង់ទៅ (បុគ្គលនោះ) ទៅជាបុគ្គលខាងក្រៅ ហេតុនោះ (ទ្រង់ត្រាស់ថា) សាសនាវិនាស យ៉ាងនេះខ្លះ។
    យោងតាមអត្ថបទទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩៣៧ បានចុះផ្សាយអំពីពុទ្ធសាសនបដិបត្តិដូចខាងក្រោម៖
    សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលអ្នកកាន់សាសនាត្រូវប្រព្រឹត្តប្រតិបត្តិតាមនោះ បើចែកដោយសង្ខេបមាន ៣ ជាន់គឺ ៖
    ១-ជាន់ខាងក្រោម គឺលោកិយធម៌ សម្រាប់ពុទ្ធសាសនិកជន អ្នកកាន់ព្រះពុទ្ធសាសនាជាន់ក្រោម គឺអ្នកដែលជាបុថុជ្ជន ប្រតិបត្តិធ្វើតាមដើម្បីនឹងឈានឡើងទៅកាន់ជាន់កណ្ដាល ។
    ២-ជាន់កណ្ដាល គឺលោកុត្តរធម៌ សម្រាប់ពុទ្ធសាសនិកជនជាន់កណ្ដាល គឺអ្នកដែលបានដំកល់នៅក្នុងមគ្គផលតាំងពីទី១ គឺសោតាបត្តិមគ្គ ដល់ទី៧ គឺអរហត្តមគ្គប្រតិបត្តិធ្វើតាម ដើម្បីនឹងឈានឡើងទៅកាន់ជាន់ខ្ពស់បំផុត ។
    ៣-ជាន់ខ្ពស់បំផុត គឺលោកុត្តរធម៌ សម្រាប់ពុទ្ធសាសនិកជនជាន់ខ្ពស់បំផុត គឺអ្នកដែលបានដំកល់នៅក្នុងអរហត្តផល ប្រព្រឹត្តប្រតិបត្តិតាម ។ ក្នុងឱកាសនេះ នឹងអធិប្បាយតែត្រង់សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនាជាន់ខាងក្រោម សម្រាប់មនុស្សជាបុថុជ្ជនសេចក្ដីប្រតិបត្តិនោះមានបែបផ្សេងគ្នាជាពីរយ៉ាង គឺសេចក្ដីប្រតិបត្តិសម្រាប់អ្នកបួស១ សម្រាប់គ្រហស្ថ១ ។
    សេចក្ដីប្រតិបត្តិសម្រាប់គ្រហស្ថ ដោយសង្ខេបដូចមានតទៅនេះ៖
  • ផ្លូវប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលគ្រហស្ថត្រូវប្រតិបត្តិនោះមានច្រើនប្រការ មានតាំងពីកិច្ចដែលដំកល់ខ្លួននៅក្នុងព្រះត្រៃសរណគមន៍ ដរាបដល់សេចក្ដីប្រតិបត្តិធ្វើខ្លួនឲ្យដំកល់នៅក្នុងអរិយភូមិ មានសោតាបត្តិមគ្គជាដើម ។
  • អ្នកដែលប្រតិបត្តិក្នុងព្រះពុទ្ធសាសនា កាលជាន់ដើមពីក្នុងពុទ្ធសម័យ ឬក៏ក្នុងកាលខាងក្រោយតពីព្រះជាបរមគ្រូទ្រង់ចូលបរិនិព្វានរៀងមក ក៏រមែងប្រតិបត្តិទៅតាមសមគួរដល់សទ្ធាចិត្តរបស់ខ្លួនទីទៃៗ អ្នកខ្លះបានដំកល់នៅក្នុងព្រះត្រៃសរណគមន៍ អ្នកខ្លះដំកល់ខ្លួននៅក្នុងនិច្ចសីល នឹងឧបោសថសីល នឹងសុចរឹត ទាំង៣ប្រការ អ្នកខ្លះក៏បានប្រតិបត្តិតាមគន្លង នៃសមថភាវនា និងវិបស្សនាភាវនា ដរាបដល់ធ្វើខ្លួនឲ្យផុតជាតិជាបុថុជ្ជន ឲ្យដំកល់នៅក្នុងទីអរិយភូមិបាន ។
    សាធុសប្បុរសទាំងឡាយ ក៏សុទ្ធតែជាអ្នកប្រកបដោយកិច្ចកង្វល់ ក្នុងការងារដែលត្រូវ បើមិនអាចនឹងប្រតិបត្តិឲ្យសព្វគ្រប់បាន ក៏គប្បីប្រតិបត្តិឲ្យសមគួរដល់ស្ថានដែលត្រូវបានឈ្មោះថាជាអ្នកកាន់ព្រះពុទ្ធសាសនា ត្រឹមតែសេចក្ដីខាងក្រោយនេះគឺ៖
    ១. ដំកល់ខ្លួននៅក្នុងព្រះត្រៃសរណគមន៍ គឺតាំងចិត្តជឿជាក់ហើយចេញវាចាប្រកាសយក ព្រះពុទ្ធ ព្រះធម៌ នឹងព្រះសង្ឃថាជាទីពឹង ទីរឭក ព្រមទាំងសេចក្ដីដឹងក្នុងគុណនៃព្រះរតនត្រ័យនោះផង មានដឹងថា ព្រះពុទ្ធព្រះអង្គមាននាមថា “អរហំ” ព្រោះព្រះអង្គកំចាត់បង់ហើយនូវសត្រូវគឺធម៌ជាគ្រឿងសៅហ្មងដូច្នេះជាដើម ដឹងថា “ស្វាក្ខាតោ ភគវតា ធម្មោ” ព្រះបរិយត្តិធម៌នឹងនរលោកុត្តរធម៌ ដែលព្រះអរហំសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងហើយល្អ ដូច្នេះជាដើម ដឹងថា “សុបដិបន្នោ ភគវតោ សាវកសង្ឃោ” ព្រះសង្ឃជាសាវករបស់ព្រះដ៏មានព្រះភាគ លោកប្រតិបត្តិហើយដោយល្អ ដូច្នេះជាដើម ។
    ២. សមាទានរក្សាសីល ៥ គឺវៀរមិនសម្លាប់សត្វ មិនលួចទ្រព្យរបស់អ្នកដទៃ ដែលមិនឲ្យ១ មិនប្រព្រឹត្តិខុសក្នុងផ្លូវកាម ១ មិននិយាយកុហក១ មិនផឹកសុរា១ ។ (សីល៥ នេះត្រូវរក្សាឲ្យបានជាប់ជានិច្ច បើប្រសិនជាមានដាច់ត្រង់សីលណាមួយ នៅពេលណាដោយសេចក្ដីភ្លាំងភ្លាត់នោះ ត្រូវសមាទានអំពីអ្នកដទៃ ឬគ្រាន់តែអធិដ្ឋានដោយខ្លួនឯង ឲ្យបានជាប់ឡើងវិញក៏បាន) ។
    ៣. រក្សានូវសុចរិត ៣ ប្រការគឺ៖ កាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១ ។
    កាយសុចរិត ប្រព្រឹត្តល្អដោយកាយមាន ៣ យ៉ាងគឺ៖
    វៀរមិនឲ្យសម្លាប់បំបាត់ជីវិតសត្វតូចធំ ១ វៀរមិនលួចយកទ្រព្យរបស់អ្នកដទៃ ១ វៀរមិនប្រព្រឹត្តិខុសក្នុងផ្លូវកាមគឺការកន្លងប្រវេណី ១ ។
    វចីសុចរិត ប្រព្រឹត្តល្អដោយវាចាមាន ៣ យ៉ាងគឺ៖
    វៀរមិននិយាយកុហក ១ វៀរមិននិយាយពាក្យញុះញង់ ១ វៀរមិននិយាយអាក្រក់គឺពាក្យចាក់ដោតដោយការប្រទេចផ្ដាសា១ វៀរមិននិយាយពាក្យឥតប្រយោជន៍ ១ ។
    មនោសុចរិត ប្រព្រឹត្តល្អដោយចិត្តមាន ៣ យ៉ាងគឺ៖
    មិនមានប្រាថ្នាលោភលន់ចង់បានទ្រព្យរបស់អ្នកដទៃ ១ មិនមានគំនិតគំនុំគុំធ្វើអ្នកដទៃឲ្យវិនាស១ មានគំនិតគិតត្រូវតាមហេតុពិត ១ (តាំងពីត្រៃសរណគមន៍ដល់សុចរិត ៣ ប្រការ មានពិស្ដារក្នុងសៀវភៅគិហិបដិបត្តិ) ។សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនាដូចរៀបរាប់ខាងលើនេះ សូម្បីបន្តិចប៉ុណ្ណេះក៏គង់តែនឹងមានប្រយោជន៍ដល់អ្នកដែលប្រតិបត្តិតាមដូចសេចក្ដីខាងក្រោមនេះ៖
    ១. បានទទួលនូវអំណរពេញចិត្តខ្លួនឯងថា “ខ្លួនអញបានដំកល់ខ្លួនក្នុងទីដ៏ត្រូវហើយ អញបានត្រូវហើយ អញឥតមានខុសទេ ” ។
    ២. បានជាទីទុកចិត្ត ជាមនុស្សជំនឿពេញចិត្តនៃអ្នកឯទៀត គឺថាបើខ្លួននៅក្នុងបន្ទុកអ្នកឯទៀតដែលយសសក្ដិ៍ធំជាងខ្លួន គេនឹងទុកចិត្តជឿស្រឡាញ់រាប់អាន ដោយគេខឹងថាខ្លួនជាអ្នកសុចរិតល្អហើយ គេនឹងលើកសរសើរទំនុកបំរុងឲ្យបាននូវសេចក្ដីថ្កុំថ្កើងនឹងសេចក្ដីសុខស្រួល ព្រោះហេតុដែលខ្លួនកាន់សុចរិតគួរឲ្យគេទុកចិត្តបាន ។
    ៣. មានកិត្តិសព្ទកេរ្តិ៍ឈ្មោះថាជាអ្នកប្រព្រឹត្តសុចរិតត្រឹមត្រូវ ។
    ៤. វេលាដែលនឹងដល់នូវមរណកាល ក៏ឥតមានសេចក្ដីវង្វេងឡើយ ។
    ៥. លុះធ្វើមរណកាលទៅហើយ ក៏រមែងបានទៅកើតក្នុងសុគតិភព ។
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖