ទោស និងអានិសង្សរបស់ភោគៈ ៥ យ៉ាង
ភោគសូត្រ ទី៧
បិដកភាគ ៤៥ ទំព័រ ២៥៩
ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាង រមែងមានក្នុងភោគៈទាំងឡាយគឺ៖
១-ភោគៈសាធារណៈដល់ភ្លើង
២-ភោគៈសាធារណៈដល់ទឹក
៣-ភោគៈសាធារណៈដល់ព្រះរាជា
៤-ភោគៈសាធារណៈដល់ចោរ
៥-ភោគៈសាធារណៈដល់អ្នកទទួលមត៌ក ដែលមិនជាទីស្រឡាញ់ ។
ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាង រមែងមានក្នុងភោគៈទាំងឡាយគឺ៖
១-អាស្រ័យភោគៈ ហើយញុំាងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាខ្លួនឲ្យសុខសប្បាយ
២-ញុំាងមាតា និងបិតាឲ្យសុខ ឲ្យឆ្អែត រក្សាមាតាបិតាឲ្យសុខសប្បាយ
៣-ញុំាងកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខ ឲ្យឆ្អែត រក្សាកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខសប្បាយ
៤-ញុំាងមិត្រ និងអាមាត្យឲ្យសុខ ឲ្យឆ្អែត រក្សាមិត្រអាមាត្យឲ្យបានសុខសប្បាយ
៥-ដំកល់ទុកនូវទាន មានផលដ៏ខ្ពស់ ក្នុងពួកសមណព្រាហ្មណ៍ ជាទានឲ្យនូវអារម្មណ៍ដ៏ប្រសើរល្អ មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ។
សូមអនុមោទនា ព្រះសង្ឃ សីលវន្ត សីលវតី និងសិក្ខាកាមយោគាវចរ និមន្ត-អញ្ជើញគោចរបិណ្ឌបាត ទទួលវារភត្តថ្ងៃត្រង់ នាថ្ងៃសុក្រ ៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ៕