ទេវតាមួយអង្គ បានពោលគាថា ចំពោះព្រះមានព្រះភាគថា: យ័ញ្ញនុ៎ះ មានផលដ៏ទូលាយច្រើនដែរ នៅតែមិនដល់ទាន ដែលបុគ្គលឲ្យហើយ ដោយធម៌ដ៏ស្មើ តើដោយហេតុដូចម្តេច បុគ្គល មានការបូជារាប់ពាន់ ដល់បុគ្គលមួយពាន់នាក់នោះ នៅតែមិនដល់មួយចំណិត របស់បុគ្គលយ៉ាងនោះ តើដូចម្តេច។
ព្រះមានព្រះភាគ បានត្រាស់នឹងទេវតានោះ ដោយគាថាថា: បុគ្គលពួកមួយ បានឋិតនៅស៊ប់ក្នុងធម៌មិនស្មើ ហើយបៀតបៀន សម្លាប់ ពុំនោះសោត ធ្វើបុគ្គលដទៃ ឲ្យសោកសៅ ទើបឲ្យទាន ទក្ខិណាទាននោះ ឈ្មោះថា មានមុខទទឹកដោយទឹកភ្នែក ប្រកបដោយអាជ្ញា មិនដល់នូវតម្លៃនៃទាន ដែលបុគ្គលឲ្យហើយ ដោយធម៌ដ៏ស្មើទេ បុគ្គលមានការបូជារាប់ពាន់ ដល់បុគ្គលមួយពាន់នាក់នោះ នៅតែមិនដល់មួយចំណិត របស់បុគ្គលយ៉ាងនោះ ដូច្នេះឯង។ (មច្ឆរិសូត្រ ទី២ បិដកភាគ ២៩ ទំព័រ ៥០-៥១) ។
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖