ទានជាសេចក្តីសុខក្នុងលោក
━━━━━━✥◈✥━━━━━━
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នំា២០២៣ នេះ សាធុសប្បុរសសាមីទាន បានទទួលកាន់វេនប្រគេន-ជូនភេសជ្ជៈដ៏ថ្លៃថ្លាមានរាយនាមដូចខាងក្រោម ៖
ក្រុមញាតិលោកតា ខេង អេង ព្រែកតូច ស្រុកស្អាង (កោះធំ) ខេត្តកណ្តាល
នៅក្នុងសាធុសូត្រទី៣ បិដកភាគ ២៩ ទំព័រ ៥៣ ទេវតាដទៃទៀត បន្លឺនូវឧទាន ក្នុងសំណាក់នៃព្រះមានព្រះភាគថា៖
បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលទ្រព្យមានតិច នៅតែឲ្យបាន ជាការប្រពៃ មួយទៀត ការឲ្យដោយសទ្ធា ជាការប្រពៃ ពួកអ្នកប្រាជ្ញ ពោលថា ទាន និងចម្បាំង មានកម្លាំងស្មើគ្នា ពួកសប្បុរស សូម្បីមានគ្នាតិច រមែងឈ្នះពួកអសប្បុរស ដែលមានគ្នាច្រើនបាន កាលបើបុគ្គលណាជឿ (កម្មផល) ហើយឲ្យទានសូម្បីបន្តិចបន្តួច បុគ្គលនោះ រមែងបានសេចក្តីសុខក្នុងលោកខាងមុខ ព្រោះតែទាននោះឯង។
ដោយតេជៈនៃការប្រគេន-ជូនភេសជ្ជទាន ដ៏ប្រណីតប្រពៃថ្លៃថ្លានេះ នៃក្រុមញាតិលោកតា ខេង អេង ដល់សិក្ខាកាមយោគាវចរបដិបត្តិធុតង្គ (ថ្ងៃទី០៣) សូមឲ្យព្រះសទ្ធម្មតាំងនៅអស់កាលដ៏យូរ និងសូមឲ្យសព្វសត្វបានរួចចាកវដ្តទុក្ខ អវសានជាតិ សូមបានសម្រេចនូវព្រះនិព្វាន ។ សូមអនុមោទនា !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖