នាព្រឹកថ្ងៃអាទិត្យ ១ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២២
-មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៉ឹង ម៉េងឡាយ
-មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ វ៉ាន់ ស៊ីវ
-ព្រមទាំងបុត្រ និងក្រុមញាតិ
ក្រោយពីបានស្តាប់ព្រះសង្ឃស្វាធ្យាយនូវបរាភវសូត្រ ក៏បាននមស្ការព្រះរតនត្រ័យ សមាទានសីល វេរដង្វាយបូជាថ្វាយព្រះពុទ្ធ វេរភត្តាហារប្រគេនព្រះសង្ឃបង្សុកូល-បត្តានុមោទនា និងបត្តិទានគាថាឧទ្ទិសកុសលផលបុណ្យដែលកើតអំពីអាមិសទានជូនដល់បុព្វការីជនទាំងឡាយមាន៖ ឧបាសក អ៉ឹង យន់ ឧបាសិកា ថ្លាង ឆាយ ឧបាសក វណ្ណ ប៉ាវ ឧបាសិកា សុខ ភាព ព្រមទាំងញាតិក្នុងសង្សារវដ្ដ ដែលបានលះលោកនេះទៅកាន់បរលោក ។
ក្រោយពីមហាឧបាសក មហាឧបាសិកា ព្រមទាំងបុត្រ និងក្រុមញាតិ បានវេរភត្តប្រគេនសង្ឃរួចមក ក៏បានចាត់ចែងប្រគេន-ជូនចង្ហាន់បិណ្ឌបាត ដល់ព្រះសង្ឃ សីលវន្ត និងសីលវតីផងដែរ ។
ដោយអំណាចនៃការបូជាប្រគេន-ជូននូវអាមិសទាន ដ៏ប្រណីតថ្លៃថ្លានេះ សូមសម្រេចបុណ្យកុសលដល់បុព្វការីជនទាំងឡាយមានមាតាបិតា ជីដូន ជីតា និងក្រុមញាតិទាំង ៧ សន្តាន សូមជ្រះថ្លាអនុមោទនា នូវបុណ្យនេះ សូមបានប្រតិស្ថានក្នុងទីឋានបរមសុខសួគ៌និព្វានតរៀងទៅ ។
ថ្វាយ-ប្រគេន-ជូនបុណ្យម្ចាស់សាមីទាន និងធម្មមិត្តគ្រប់រូប ! អនុមោទនា !



















