ថ្ងៃវារវនបទ ថ្ងៃទី០២ នៃពិធីបុណ្យចូលឆ្នាំ ពុទ្ធមណ្ឌលវិបស្សនាធុរៈ ភ្នំអដ្ឋរស្ស
——————————————–
នាព្រឹកថ្ងៃសៅរ៍ ១០ រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣
ពុទ្ធបរិស័ទញាតិញោម អញ្ជើញមកប្រគេន-ជូន ទេយ្យទាន ដើម្បីនិមន្តព្រះសង្ឃបង្សុកូលបត្តានុមោទនា និងរាប់បាត ឧទ្ទិសកុសលដល់បុព្វការីជនទាំងឡាយដែលលះលោកនេះទៅកាន់បរលោក នាថ្ងៃវារវនបទ ថ្ងៃទី០២ នៃពិធីបុណ្យចូលឆ្នាំថ្មី តាមគន្លងប្រពៃណីជាតិខ្មែរ វប្បធម៌ អរិយធម៌ដ៏ចំណាស់ មានមកតាំងពីបុរាណរៀងមក ។
ដោយតេជៈ នៃការប្រគេន-ជូនអាមិសទានដល់បដិគ្គាហកៈ ដែលលោកទ្រទ្រង់ បដិបត្តិ ផ្សព្វផ្សាយព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈ សូមសម្រេចបុណ្យកុសលដល់បុព្វការីជន និងញាតិក្នុងសង្សារវដ្ត និងញាតិញោមម្ចាស់សាមីទានគ្រប់រូប សមប្រកបតែពុទ្ធពរទាំងឡាយ ៤ ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ អនុមោទនា !