ថ្ងៃមហាសង្ក្រាន្ត (ចូលឆ្នាំ)
ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
━━━━━━✥◈✥━━━━━━
នាព្រឹក,ថ្ងៃសុក្រ ៩ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣
ក្នុងថ្ងៃទី១ នៃមហាសង្រ្កាន្ត ចូលឆ្នាំប្រពៃណីជាតិខ្មែរ បានឈានចូលមកដល់នាថ្ងៃនេះ ទាយក ទាយិកា ពុទ្ធបរិស័ទទូទាំងប្រទេសអញ្ជើញទៅកាន់វត្តអារាមនានា នឹងបាននាំមកនូវទេយ្យទាន ចង្ហាន់បិណ្ឌបាត ថវិកា ដើម្បីវេរប្រគេននិមន្តព្រះសង្ឃបង្សុកូល និងរាប់បាត ឧទ្ទិសផ្សាយកុសលប្រគេន-ជូនដល់បុព្វការីជនមានមាតាបិតា-គ្រូឧបជ្ឈាយាចារ្យជាដើម និងញាតិក្នុងសង្សារវដ្ត ពិធីនេះ គឺជាទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ មានមកតាំងពីបុរាណ កាលណាពិធីបុណ្យចូលឆ្នាំមកដល់តែងមកកាន់ទីអារាម អបអរសាទរ នាឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាវប្បធម៌ដ៏ល្អផូរផង់បន្តរហូតមកដល់បច្ចុប្បន្ននេះ ។
ដោយតេជានុភាព នៃអាមិសទាន ដែលញាតិញោមបានបំពេញ ក្នុងវរោកាសនេះ សូមសិរីសួស្តីជ័យមង្គល ចូរកើតមានដល់សាធុសប្បុរសប្រុសស្រីទាំងអស់ និងទទួលបាននូវពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ ចូរកើតមានដល់មហាឧបាសិកា កុំបីឃ្លៀងឃ្លាតឡើយ ។
សាធុ សាធុ សាធុ សូមអនុមោទនាបុណ្យ ។