ដំណើរទស្សនៈកិច្ចព្រះមហាថេរៈ និមន្តមកពីប្រទេសមីយ៉ាន់ម៉ា (ភូមា) វៀតណាម ថៃ និងឡាវ
━━━━━━━✥◈✥━━━━━━━
ក្នុងតិថីដ៏មានសិរីតេជៈ ថ្ងៃអាទិត្យ ១៥ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ប្រកបដោយមហាបុញ្ញកុសលដ៏ប្រពៃថ្លៃថ្លានេះ មុនព្រះមហាថេរៈ អនុថេរៈ និងគណៈប្រតិភូអមព្រះដំណើរនិមន្តនិវត្តន៍៖
- ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ
- អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ និងពុទ្ធបរិស័ទ
ប្រគេនភត្តបិណ្ឌបាតពេលព្រឹក និងថ្ងៃត្រង់ចំពោះ ព្រះមហាថេរៈ និងព្រះថេរានុត្ថេរៈ លើឧបដ្ឋានសាលា និងរាប់បាតប្រគេន-ជូនភត្តបិណ្ឌបាត ព្រះសង្ឃ សីលវន្ត សីលវតី ឧបាសក ឧបាសិកា នៅរោងភត្ត និងជូនភោជនាហារដល់ភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមផងដែរ ។
ក្រោយពីព្រះមហាថេរៈ និងគណៈប្រតិភូអមព្រះដំណើរ បានទទួលភត្តបិណ្ឌបាត និងពិសាភោជនាហាររួចមក ក៏បាននិមន្ត-អញ្ជើញ ពិនិត្យមើលការកសាងសមិទ្ធិផលនានា នៅកន្លែងបូជនីយដ្ឋានព្រះពុទ្ធអង្គធំ ព្រះពុទ្ធទ្រង់ប្រទានអភ័យ ព្រះបរមធាតុចេតិយ សាលបដិបត្តិ ព្រះវិហារ សាលាវិបស្សនា ស្រះអភយទាន និងបាននិមន្តឡើងភ្នំអដ្ឋរស្ស បូជាគ្រឿងសក្ការៈភួងមាលា ថ្វាយបង្គំព្រះសក្យមុនីចេតិយផងដែរ ។
ដោយតេជៈនៃការបូជាធម្មទាន និងអាមិសទាន តាំងពីពេលល្ងាច និងព្រឹកនេះ ព្រះសាសនមុនី អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ និងញាតិញោមពុទ្ធបរិស័ទ ក៏បានបវារណាទុកដាក់បច្ច័យ ៤ ប្រគេនព្រះមហាថេរៈ អនុថេរៈ និមន្តប្រើប្រាស់តាមពុទ្ធវិន័យ ដើម្បីសេចក្តីសុខ ដើម្បីសេចក្តីចម្រើន និងបានជាបច្ច័យរួចចាកវដ្តទុក្ខ សម្រេចបាននូវលោកិយសម្បត្តិ និងលោកុត្តរសម្បត្តិ ទទួលបាននូវមង្គលពរទាំង៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអនុមោទនាបុណ្យ !
Website: https://bvdcc.org/
📁តេឡេក្រាម៖ https://t.me/vipassameditationretreat
📍ទីតាំង៖ https://maps.app.goo.gl/RvvU9VLadcUtdZpKA?g_st=ic