គណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
សូមថ្លែងអំណរគុណយ៉ាងក្រៃលែងជាទីបំផុតចំពោះ ៖
ឧបាសិកា ហេង ផល្លីន ព្រមទាំងកូនចៅ នៅឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល មានសទ្ធាជ្រះថ្លា បានឧបត្ថម្ភគោមចំនួន ៤០០ គោម សម្រាប់បូជាកម្មវិធីបុណ្យវិសាខបូជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ។
ព្រះពុទ្ធដីកាទ្រង់ត្រាស់សម្តែងថា៖ ទីបទោ ចក្ខុទោ ហោតិ អ្នកឲ្យប្រទីបឈ្មោះថាអោយចក្ខុគឺភ្នែក ។
សូមប្រសិទ្ធពរជ័យជូន ឧបាសិកា ព្រមទាំងកូនចៅ មានសុខភាពល្អ សមប្រកបពុទ្ធពរ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
—————————
ពុទ្ធមណ្ឌល,ថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤