គណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ៖
– មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៉ឹង ម៉េងឡាយ
– មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ វ៉ាន់ ស៊ីវ
– ព្រមទាំងបុត្រ និងក្រុមញាតិ នៅរាជធានីភ្នំពេញ
មានសទ្ធាជ្រះថ្លាក្នុងគុណព្រះសង្ឃរតន៍បានតម្កល់ប្រាក់ចំនួនៈ ១០០០ ដុល្លារ (មួយពាន់ដុល្លារ) សម្រាប់ចាត់ចែងឧបត្ថម្ភចង្ហាន់វារភត្តក្នុងថ្ងៃពុធ ១៣ កើត ខែបុស្ស (ថ្ងៃទី០៤ ខែមករា) ប្រគេន-ជូន ព្រះសង្ឃ សីលវន្ត សីលវតី និងសិក្ខាកាមបដិបត្តិវិបស្សនាវគ្គខ្លី លើកទី៤០ សម្រាប់ខែមករា ឆ្នាំ២០២៣ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
សូមប្រសិទ្ធពរជ័យជូន មហាឧបាសក មហាឧបាសិកា ព្រមទាំងបុត្រ និងក្រុមញាតិ មានសុខភាពល្អ សមប្រកបពុទ្ធពរ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
—————————
ពុទ្ធមណ្ឌល,ថ្ងៃពុធ ១៣ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣