សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ៖
ឧបាសក តាំង ផេងលាត ឧបាសិកា អ៊ន់ លក្ខណា ព្រមទាំងបុត្រ និងក្រុមញាតិ នៅរាជធានីភ្នំពេញ
មានសទ្ធាជ្រះថ្លាក្នុងគុណព្រះសង្ឃរតន៍បានតម្កល់ប្រាក់ចំនួនៈ ៣៧៥ ដុល្លារ (បីរយចិតសិបប្រាំដុល្លារ) សម្រាប់ចាត់ចែងឧបត្ថម្ភចង្ហាន់និច្ចភត្តប្រគេន-ជូន ព្រះសង្ឃ សីលវន្ត សីលវតី និងសិក្ខាកាមបដិបត្តិវិបស្សនាវគ្គខ្លី លើកទី៤០ សម្រាប់ខែមករា ឆ្នាំ២០២៣ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
សូមប្រសិទ្ធពរជ័យជូន ឧបាសក ឧបាសិកា ព្រមទាំងបុត្រ និងក្រុមញាតិ មានសុខភាពល្អ សមប្រកបពុទ្ធពរ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
—————————
ពុទ្ធមណ្ឌល,ថ្ងៃអាទិត្យ ១០ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹថ្ងៃទី០១ ខែមករាឆ្នាំ២០២៣





