គណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ៖
ឧបាសិកា កូ ពេជ្រដាលីន (ស្រីពេជ្រ) និងក្រុមគ្រួសារ មានសទ្ធាជ្រះថ្លាក្នុងគុណព្រះសង្ឃរតន៍បានតម្កល់ប្រាក់ចំនួនៈ ២១០,០០០ រៀល (ពីរសែនមួយពាន់រៀល) និង ៥០ ដុល្លារ (ហាសិបដុល្លារ) សម្រាប់ចាត់ចែងឧបត្ថម្ភចង្ហាន់និច្ចភត្តប្រចាំថ្ងៃ និងផ្សព្វផ្សាយព្រះធម៌ ខែធ្នូ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
សូមប្រសិទ្ធពរជ័យជូន ឧបាសិកា និងក្រុមគ្រួសារ មានសុខភាពល្អ សមប្រកបពុទ្ធពរ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ពុទ្ធមណ្ឌល,ថ្ងៃពុធ ៦ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២



