សូមថ្លែងអំណរគុណយ៉ាងក្រៃលែងជាទីបំផុតចំពោះ៖
ក្រុមវេនកាន់បិណ្ឌទី១៣ ដឹកនាំដោយ ព្រះបាឡាត់សាសនរក្ខិតមុនី ប៉ាច សុផុន និងញាតិព្រះធម៌ ដែលបានតម្កល់ប្រាក់ ប្រគេន-ជូនវារភត្ត ក្នុងថ្ងៃព្រហស្បតិ៍ ១១ កើត ខែអស្សុជ សម្រាប់ឧបត្ថម្ភវគ្គបដិបត្តិវិបស្សនាវគ្គខ្លី (ខែតុលា) រួមជាមួយក្រុមញាតិ ព្រះបរិត្តវេទី ផល សុផា ព្រះចៅអធិការវត្តអង្គស្តុក ក៏បាននិមន្ត-អញ្ជើញរាប់បាតប្រគេន-ជូនដល់សិក្ខាកាមយោគាវចរផងដែរ។
សូមប្រសិទ្ធពរជ័យប្រគេន-ជូន ក្រុមវេនកាន់បិណ្ឌទី១៣ ព្រះបាឡាត់សាសនរក្ខិតមុនី និងញាតិព្រះធម៌ និងព្រះបរិត្តវេទី ផល សុផា ព្រមទាំងញាតិព្រះធម៌ សមប្រកបពុទ្ធពរ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
—————————
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២















