គណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងក្រៃលែងជាទីបំផុតចំពោះ៖
- ក្រុមញាតិ លោកអាចារ្យ ហ៊ុយ ហ៊ន ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
- ក្រុមញាតិ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប្រាក់ ច័ន្ទ ស៊ីផារ៉ន ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
មានសទ្ធាជ្រះថ្លា បានតម្កល់ប្រាក់ឧបត្ថម្ភដល់ព្រះសង្ឃ សីលវន្ត សីលវតី និងសិក្ខាកាមយោគាវចរវគ្គបដិបត្តិវិបស្សនាវគ្គខ្លី សម្រាប់ខែតុលា ដើម្បីចាត់ចែងប្រើប្រាស់ក្នុងកម្មវិធីបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន (៦៦៤ អង្គ/នាក់) នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ។
សូមប្រសិទ្ធពរជ័យជូន លោកអាចារ្យ មហាឧបាសិកា និងក្រុមញាតិមិត្ត មានសុខភាពល្អ សមប្រកបពុទ្ធពរ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
—————————
ពុទ្ធមណ្ឌល,ថ្ងៃអាទិត្យ ៧ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២