ក្រុមគ្រួសារកូនចៅ ឧបាសក ឆេង ហេង ឧបាសិកា តាំង ណាសី
ប្រគេន-ជូនភេសជ្ជៈដល់សិក្ខាកាមយោគីបដិបត្តិធុតង្គ
━━━━━✥◈✥━━━━━
ថ្ងៃសៅរ៍ ១៣ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នំា២០២៣នេះ សាធុសប្បុរសសាមីទាន បានទទួលកាន់វេនប្រគេន-ជូនភេសជ្ជៈដ៏ថ្លៃថ្លាមានក្រុមគ្រួសារកូនចៅ ឧបាសក ឆេង ហេង ឧបាសិកា តាំង ណាសី ផ្សារដេប៉ូ នៅក្នុងបិដកភាគ ៥២ ទំព័រ ៨៣ សម្តែងអំពីសតិមានសេចក្តីជាអាទិ៍ថា៖
សតិរបស់ជនពួកណា ដែលឋិតនៅក្នុងព្រះពុទ្ធគុណ, ព្រះធម្មគុណ និងព្រះសង្ឃគុណ អស់កាលជានិច្ចទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល។ សតិរបស់ជនពួកណា ដែលឋិតនៅក្នុងកាយ អស់កាលជានិច្ច ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃសព្វកាល។ ចិត្តរបស់ពួកជនពួកណា ត្រេកអរហើយ ក្នុងការមិនបៀតបៀនគេ ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល។ ចិត្តរបស់ជនពួកណា ត្រេកអរហើយ ក្នុងមេត្តាភាវនា ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែងភ្ញាក់រឭកៗ ដោយប្រពៃ សព្វកាល ។
ដោយតេជៈនៃការប្រគេន-ជូនភេសជ្ជទាន ដ៏ប្រណីតប្រពៃថ្លៃថ្លានេះ នៃក្រុមគ្រួសារកូនចៅ ឧបាសក ឆេង ហេង ឧបាសិកា តាំង ណាសី ដល់សិក្ខាកាមយោគាវចរបដិបត្តិធុតង្គ (ថ្ងៃទី០៥) សូមឲ្យព្រះសទ្ធម្មតាំងនៅអស់កាលដ៏យូរ និងសូមឲ្យសព្វសត្វបានរួចចាកវដ្តទុក្ខ អវសានជាតិ សូមបានសម្រេចនូវព្រះនិព្វាន ។ សូមអនុមោទនា !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖