ក្រុមគ្រូពេទ្យ កម្មវិធីបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ” សម្រាប់មន្ត្រីគ្រប់គ្រងមន្ទីរពេទ្យ ជំនាន់ទី៤ មណ្ឌលទី២ ស្តីពី “ភាពជាអ្នកដឹកនាំប្រកបដោយសមធម៌” (Leadership for Equity)
បន្ទប់ភ្នំគូលែន នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ
━━━━━━━━━━━✥◈✥━━━━━━━━━━━
នាថ្ងៃអង្គារ ៦ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ÷
ក្រុមគ្រូពេទ្យ កម្មវិធីបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ” សម្រាប់មន្ត្រីគ្រប់គ្រងមន្ទីរពេទ្យ ជំនាន់ទី៤ មណ្ឌលទី២ ស្តីពី “ភាពជាអ្នកដឹកនាំប្រកបដោយសមធម៌” (Leadership for Equity) បន្ទប់ភ្នំគូលែន នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានអញ្ជើញមកកាន់ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជាដើម្បី៖
– នមស្ការបូជាគ្រឿងសក្ការៈ ថ្វាយបង្គំព្រះបរមសារីរិធាតុ នៃព្រះសម្មាសម្ពុទ្ធ
– ក្រាបថ្វាយបង្គំ និងស្តាប់ឱវាទ ព្រះសាសនមុនី មហាកម្មដ្ឋានចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការសមាធិអប់រំចិត្ត និងការអប់រំក្នុងភាពជាអ្នកដឹកនាំ ផ្នែកសុខមាលភាពតាមពុទ្ធឱវាទទូន្មានរបស់ព្រះពុទ្ធ
– ក្នុងដំណើរអញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់នេះផងដែរ ក្រុមគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ ដឹកនាំដោយ៖ លោក លោកស្រី សាស្ត្រាបណ្ឌិត អនុប្រធានមន្ទីរពេទ្យ ប្រធានផ្នែកការិយាល័យ ការិយាល័យប្រតិបត្តិស្រុក សិក្ខាកាមទាំង ១៤ មណ្ឌលរាជធានី-ខេត្ត ពេលព្រឹកបានទទួលកាន់វេនប្រគេន-ជូនវារភត្តថ្ងៃត្រង់ដល់ព្រះសង្ឃ សីលវន្ត និងសីលវតី រីឯពេលរសៀល ក៏បានស្តាប់ការឧទ្ទេសនាដោយ៖ ព្រះមុនីចរិយាវង្ស ហ៊ុន ខេមរា អំពីកិច្ចប្រណិប័តន៍ព្រះធម៌វិន័យ “ផ្នែកវិបស្សនាធុរៈ” នឹងបានបដិបត្តិសមាធិផងដែរ ។
គោលបំណងនៃកម្មសិក្សាការីគឺដើម្បី៖
– ពង្រឹងសមត្ថភាពនៃវិជ្ជាជីវៈបុគ្គលិកគ្រូពេទ្យ
– ផ្តោតលើការខិតខំប្រឹងប្រែងទៅលើសមធម៌តម្លៃសង្គម
– បណ្តុះបណ្តាលសម្មាទិដ្ឋិ និងព្រហ្មវិហារធម៌ នៃការប្រតិបត្តិក្នុងវិជ្ជាជីវៈឲ្យមានតម្លៃសុខដុមនីយកម្មសង្គមប្រកបដោយនិរន្តរភាព ។ សូមអនុមោទនា ! សាធុ សាធុ សាធុ !