កិច្ចវត្តបិណ្ឌបាតប្រចាំថ្ងៃ ព្រះសង្ឃ សីលវន្ត និងសីលវតី ក្រោយពីចម្រើនបដិបត្តិភាវនាកម្មដ្ឋានរួច ក៏បាននិមន្ត-អញ្ជើញគោចរបិណ្ឌបាតទាន ដែលជាទានដ៏សប្បុរសញាតិញោមបានបរិច្ចាគដោយសទ្ធាសោមនស្សភាព
បិដកភាគ ៤៤ ទំព័រ ៨៤
ម្នាលភិក្ខុទាំងឡាយ ដើមជ្រៃធំ ដុះលើផែនដីដ៏ល្អ ត្រង់ផ្លូវធំបែកជា ៤ រមែងជាទីពួនសង្ងំ នៃពួកបក្សីជុំវិញយ៉ាងណា ម្នាលភិក្ខុទាំងឡាយ កុលបុត្រ ដែលមានសទ្ធា រមែងជាទីពឹងពាក់អាស្រ័យ នៃជនដ៏ច្រើន គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក៏យ៉ាងនោះដែរ។
ដើមឈើធំ បរិបូណ៌ដោយមែក ស្លឹក ផ្លែ ដើម ឫស បរិបូណ៌ដោយផ្លែ ជាទីពឹង របស់សត្វបក្សីទាំងឡាយ ពួកសត្វតែងអាស្រ័យនឹងដើមឈើនោះ ដែលនៅក្នុងព្រៃរំលោង ជាទីរីករាយចិត្ត ពួកសត្វដែលត្រូវការម្លប់ ក៏ទៅជ្រកម្លប់ ពួកសត្វ ដែលត្រូវការផ្លែ ក៏បរិភោគផ្លែ យ៉ាងណាមិញ បុរសបុគ្គលអ្នកមានសទ្ធា បរិបូណ៌ដោយ សីល ប្រព្រឹត្តឱនលំទោន មិនរឹងរូស ស្លូតត្រង់ ទន់ភ្លន់ ពួកព្រះសង្ឃ ដែលប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិនមានអាសវៈ ជាបុញ្ញកេ្ខត្ត ក្នុងលោក រមែងរាប់រកនរជនប្រាកដដូច្នោះ ពួកព្រះសង្ឃទាំងនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់នូវទុក្ខទាំងអស់ ដល់នរៈនោះ នរៈនោះ ដឹងនូវធម៌ច្បាស់ហើយ ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ក្នុងលោកនេះ។
![](https://bvdcc.org/wp-content/uploads/2023/03/image-165-1024x683.png)
![](https://bvdcc.org/wp-content/uploads/2023/03/image-166-1024x683.png)
![](https://bvdcc.org/wp-content/uploads/2023/03/image-167-1024x683.png)
![](https://bvdcc.org/wp-content/uploads/2023/03/image-168-1024x683.png)
![](https://bvdcc.org/wp-content/uploads/2023/03/image-169-1024x683.png)
![](https://bvdcc.org/wp-content/uploads/2023/03/image-170-1024x683.png)
![](https://bvdcc.org/wp-content/uploads/2023/03/image-171-1024x683.png)
![](https://bvdcc.org/wp-content/uploads/2023/03/image-172-1024x683.png)