កិច្ចវត្តនិមន្ត-អញ្ជើញគោចរបិណ្ឌបាតប្រចាំថ្ងៃរបស់ព្រះសង្ឃ សីលវន្ត និងសីលវតី ដែលទាយក ទាយិកា មានសទ្ធាជ្រះថ្លានាំមកប្រគេន-ជូនជាចង្ហាន់បិណ្ឌបាត-ទេយ្យទានផ្សេងៗដ៏ប្រណីតដល់បដិគ្គាហកៈ ដែលកំពុងទ្រទ្រង់បដិបត្តិព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះសូត្របិដកលេខ ២៤ ទំព័រ ៤៩៨ សម្តែងថាៈ
បុគ្គលមានសទ្ធា មិនមានអាពាធ ជាអ្នកមិនអួតអាង មិនមានមាយា ប្រារព្ធនូវសេចក្តីព្យាយាម មានប្រាជ្ញា រមែងដល់នូវហេតុណា បុគ្គលគ្មានសទ្ធា មានអាពាធច្រើន ជាអ្នកអួតអាង មានមាយា ខ្ជិលច្រអូស ឥតប្រាជ្ញា នឹងដល់នូវហេតុនោះដូចគ្នា ពាក្យដូច្នេះនេះ មិនសមហេតុឡើយ ។
ដោយតេជៈ នៃការបូជាប្រគេន-ជូនចង្ហាន់បិណ្ឌបាត និងទេយ្យទានផ្សេងៗ សូមបុញ្ញសិរីសួស្តី ចូរកើតមានដល់ទាយក-ទាយិកា មានសុខភាពល្អ សមប្រកបដោយពុទ្ធទាំងឡាយ ៤ ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ អនុមោទនា !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖