កិច្ចបដិបត្តិសមថ-វិបស្សនាកម្មដ្ឋានរបស់ “យោគី” មានខន្តិសោរជ្ជៈ មានវិរិយភាព ផ្គងភ្នែនអង្គុយចម្រើនប្រកបដោយឆន្ទៈ យោនិសោមនសិការៈ ដោយតុណ្ហីភាព និងមានការនិមន្តចូលរួមប្រទានធម្មីកថាដោយ៖ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបានជាធម្មទានក្នុងកិច្ចបដិបត្តិ ក្រោយពីបដិបត្តិព្រះកម្មដ្ឋាន និងស្តាប់ធម្មីកថារួចមកសិក្ខាកាមទាំងអស់ក៏បានដើរចង្រ្កមផងដែរ នាថ្ងៃអាទិត្យ ១៤ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ សមដូចព្រះពុទ្ធដីកាទ្រង់ត្រាស់សម្តែងនៅក្នុងបិដកភាគ ៥៤ ទំព័រ ១០៥ ថា៖
បុគ្គលគួរជាអ្នកមានធម៌ជាទីត្រេកអរ ត្រេកអរក្នុងធម៌ ឋិតនៅក្នុងធម៌ ចេះវិនិច្ឆ័យនូវធម៌ មិនគួរប្រព្រឹត្តនូវពាក្យ ដែលប្រទូស្តចំពោះធម៌ គប្បីញុំាងកាលឲ្យអស់ទៅ ដោយសុភាសិតទាំងឡាយដែលពិត ៗ។
បុគ្គលគួរលះបង់នូវការសើច រីករាយ ការចរចាឥតប្រយោជន៍ ការខ្សឹកខ្សួល ការប្រទុស្ត ការធ្វើនូវមាយា ការកុហក ការជាប់ចិត្ត ការប្រកាន់ ការប្រណាំងប្រជែង សំដីអាក្រក់ ទឹកអម្ចត់ គឺរាគាទិក្កិលេស និងការជ្រប់នៅដោយតណ្ហា គប្បីជាបុគ្គលបា្រសចាកសេចក្តីស្រវឹង មានចិត្តឋិតនៅមាំ ។
ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប ! សូមអនុមោទនា !