ក្អមដែលមានទឹកពេញ បុគ្គលណាមួយផ្កាប់ចុះ ចាក់មិនឲ្យសល់ទឹក ទឹកមិនដក់នៅក្នុងក្អមនោះយ៉ាងណា អ្នកបើឃើញពួកស្មូមមក ទោះថោកទាប ខ្ពង់ខ្ពស់ ឬមធ្យម ចូរឲ្យទានកុំឲ្យសេសសល់ ឲ្យដូចជាក្អមដែលគេផ្កាប់ដូច្នោះ។ (សុមេធកថា បិដកភាគ ៧៧ ទំព័រ ៤២) ។
កិច្ចវត្តគោចរបិណ្ឌបាត ប្រចាំថ្ងៃរបស់ព្រះសង្ឃ សីលវន្ត និងសីលវតី ក្រោយពីកិច្ចបដិបត្តិចម្រើនសមថ-វិបស្សនាកម្មដ្ឋានរួចមក ។ ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖