━━━━━━━✥◈✥━━━━━━━
ការឲ្យទានជាគ្រឿងហ្វឹកហាត់មនុស្សដែលមិនទាន់ហ្វឹកហាត់បាន។ ការឲ្យទានរមែងញ៉ាំងនូវរបស់ដែលប្រាថ្នាទាំងពួងឲ្យបានសម្រេច។ អ្នកឲ្យទានក៏រីករាយចិត្តនឹងអំពើល្អរបស់ខ្លួន រីឯអ្នកទទួលក៏បាននូវសេចក្ដីសុខ ។
ការឲ្យទាន គឺជាបារមីទី ១ ដែលនាំឲ្យព្រះបរមពោធិសត្វបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ។ បុគ្គលដែលមិនមែនជាបុគ្គលពាល រមែងសរសើរការឲ្យទាន ។














