ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ និមន្តចូលរួមកម្មវិធីសមាធិ រំលឹកដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ខួបឆ្នាំទី១០
រាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍ ៥ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅវត្តបទុមវតី រាជធានីភ្នំពេញ មានប្រារព្ធកម្មវិធីសមាធិរំលឹកដួងព្រះវិញ្ញាណក្ខន្ធ ខួបឆ្នាំទី១០ នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត (ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២) ដើម្បីឧទ្ទិសថ្វាយមហាព្រះរាជកុសលដល់សម្តេច ព្រះនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃប្រកបដោយមហានក្ខត្តប្ញក្សនេះ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលព្រះរាជានុញ្ញាត និងអនុញ្ញាតពីសម្តេច ព្រះរាជាគណៈ និមន្តចូលរួមដឹកនាំកិច្ចបដិបត្តិសមាធិក្នុងកម្មវិធីនេះផងដែរ ។
សូមថ្វាយមហាព្រះរាជកុសល ខួបទី១០ ការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប !