ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

អនុមោទនាវេនកាន់បិណ្ឌទី១

ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

━━━━━━━━✥◈✥━━━━━━━━

នារដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ញាតិញោមក្មេងចាស់ប្រុសស្រីគ្រប់ស្រុកនិគមជនបទនាំគ្នាទៅកាន់ទីអារាមវត្តនានា ដើម្បីប្រារព្ធធ្វើបុណ្យសុន្ទរ៍ទាន តាមគន្លងប្រពៃណីជាតិ និងសាសនាដ៏ផូរផង់ ដែលមានមកតាំងពីបុរាណ ។ ការដែលញាតិញោមពុទ្ធបរិស័ទ យកចង្ហាន់ទៅប្រគេនព្រះសង្ឃបង្សុកូល និងភត្តានុមោទនា ទាយក-ទាយិកា បានផ្សាយឧទ្ទិសបុណ្យកុសលដល់បុព្វការីជន ដែលបានចែកឋានទៅកាន់បរលោក ។

នាថ្ងៃកាន់បិណ្ឌវេនទី១ដំបូងនេះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៉ឹង ម៉េងឡាយ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ វ៉ាន់ ស៊ីវ ព្រមទាំងបុត្រ រួមជាមួយបងប្អូន កូនក្មួយញាតិទាំងអស់ និងញាតិញោមពុទ្ធបរិស័ទប្រុសស្រី បានអញ្ជើញមកពុទ្ធមណ្ឌលវិបស្សនាធុរៈយ៉ាងច្រើន ដោយកុសលចេតនាជ្រះថ្លាដ៏ក្រៃលែង ក្នុងគោលបំណងបំពេញវត្តប្រណិប័តន៍ដោយការឲ្យទាន រក្សាសីល ចម្រើនភាវនា ស្តាប់ព្រះសង្ឃចម្រើនព្រះបរិត្ត ទេសនា ស្វាធ្យាយបរាភវសូត្រ វេរភត្តទេយ្យទានថ្វាយសង្ឃ រាប់បាតប្រគេន-ជូនយាគូ ចង្ហាន់បិណ្ឌបាត តាំងពីព្រឹកព្រលឹម ថ្ងៃត្រង់ និងពេលរសៀល ក្នុងឱកាសកាន់បិណ្ឌ-ភ្ជុំបិណ្ឌ រយៈពេល ១៥ ថ្ងៃ ចាប់តាំងពីថ្ងៃ ១ រោច ដល់ថ្ងៃ ១៥ រោច ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរដ៏ផូរផង់ ដើម្បីឧទ្ទិសមហាកុសលប្រគេន-ជូនវិញ្ញាណក្ខន្ធអ្នកមានគុណទាំងឡាយមាន៖ មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរស និងញាតិមិត្តសាច់សាលោហិត ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ។

ដោយតេជានុភាពកុសលចេតនាញាណសម្បយុត្តជ្រះថ្លាវេនកាន់បិណ្ឌទី១របស់មហាឧបាសក មហាឧបាសិកា ព្រមទាំងបុត្រ រួមជាមួយបងប្អូន កូនក្មួយញាតិទាំងអស់ និងពុទ្ធបរិស័ទបានបំពេញអាមិសទាន ប្រគេនទេយ្យទាន ចង្ហាន់បិណ្ឌបាត និងបានរាប់បាតប្រគេន-ជូនដល់ព្រះសង្ឃ សីលវន្ត និងសីលវតី តាំងពីភត្តយាគូពេលព្រឹក និងថ្ងៃភត្តថ្ងៃត្រង់ បានបញ្ចប់ប្រកបដោយសទ្ធាទឹកចិត្ត មានបីតិសោមនស្សជ្រះថ្លា ។ ដោយវត្តប្រណិប័តន៍ជ្រះថ្លាក្នុងព្រះពុទ្ធសាសនានេះ សូមមហាឧបាសក មហាឧបាសិកា ព្រមទាំងបុត្រ រួមជាមួយបងប្អូន កូនក្មួយញាតិទាំងអស់ និងពុទ្ធបរិស័ទ សូមមានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវមង្គលពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សាធុ សាធុ សាធុ សូមអនុមោទនា !

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖