ម្នាលភិក្ខុទាំងឡាយអានិសង្ស ក្នុងការចង្ក្រមនេះមាន ៥ យ៉ាង ១. ជាអ្នកអត់ធន់ក្នុងដំណើរផ្លូវឆ្ងាយ ២. អត់ធន់ក្នុងការព្យាយាម ៣. មិនមានជំងឺ ៤. ភោជនដែលបរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សហើយ រមែងរលួយ ដោយស្រួល ៥. សមាធិ ដែលកើតអំពីការចង្ក្រម រមែងតាំងនូវអស់កាលយូរ ។ (បិដកលេខ៤៤ ទំព័រ៥៦)
កុលបុត្របំពេញបព្វជ្ជា ភាវៈជាសាមណេរ ថ្ងៃ១៣-១៤ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨-១៩ ខែ មិថុនា ឆ្នាំ២០២០ (Buddhist Novice Enter Monkshood)
រាជធានីភ្នំពេញ, នាព្រឹកថ្ងៃអង្គារ៍ ១២ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានបវរណាទេយ្យវត្ថុ និងបច្ច័យ ៤ មានទៀនចំណាំព្រះវស្សាជាដើម ដើម្បីបូជាវេរថ្វាយ-ប្រគេន សម្តេច ព្រះរាជាគណៈ ក្នុងឱកាសមុនរដូវចូលព្រះវស្សាខិតជិតមក
ពិធីទទួល និងអមព្រះរាជដំណើរស្វាគមន៍ការយាង-និមន្តសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទ្រង់យាងទត និងទស្សនកិច្ចព្រៃធុតង្គ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
សារលិខិតចូលរួមរំលែកសមានទុក្ខ សូមប្រគេន-ចម្រើនពរជូន សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះគណខេត្តកណ្តាល និងក្រុមគ្រួសារញាតិមិត្តនៃព្រះសព ជាទីគោរពសក្ការៈ និងរាប់អានដ៏ជ្រាលជ្រៅក្នុងព្រះធម៌ ព្រះឥន្ទមុនីញាណ ភិន ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូឧទ័យវង្សា ព្រះអនុគណស្រុកអង្គស្នួល និងជាចៅអធិការវត្តអង្គពពាយមានជ័យ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានទទួលអនិច្ចធម្ម នៅថ្ងៃសៅរ៍ ២ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១២:២៥ នាទីរសៀល ក្នុងព្រះជន្មាយុ ៤៦ ឆ្នាំ ដោយព្រះរោគាពាធ ។ សូមឧទ្ទិសបួងសួងដល់វិបាកវិញ្ញាណក្ខន្ធរបស់ ព្រះឥន្ទមុនីញាណ ភិន ចន្ថា បានទៅកាន់ឋានព្រះបរមសុខជាភិយ្យោភាពតរៀងទៅ ។
សារលិខិតរំលែកមរណទុក្ខ សូមចម្រើនពរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារនៃសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី
លាភាលាភេ ន សជ្ជន្តិ សម្មាននេ វិមាននេ បឋវីសទិសា ពុទ្ធា តស្មា តេ ន វិរោធិយា។ ព្រះពុទ្ធទាំងឡាយ មានចិត្តស្មេីដោយផែនដី មិនជាប់ជំពាក់ក្នុងលាភ និងអលាភ ក្នុងការរាប់អាន និងការមេីលងាយ ហេតុនោះ បុគ្គលមិនគប្បីឱ្យឆ្គាំឆ្គង នឹងព្រះពុទ្ធទាំងនោះឡេីយ ។