Back to Top

ព្រះរាជក្រិត្យRoyal Degree

សារលិខិត អបអរសាទរ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ព្រះរាជាគណៈថ្នាក់ទោ  ព្រះសាសនមុនី ជាទីគោរពសក្ការៈ ! តាងនាមគណៈកម្មការពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសង្ឃ សីលវន្ត សីលវតី ឧបាសក និងឧបាសិកាទាំងអស់ នឹងក្នុងនាមខ្ញុំព្រះករុណា អាត្មាភាពផ្ទាល់ សូមសម្តែងនូវមនោសញ្ចេតនារីករាយ នឹងអំណរសាទរយ៉ាងជ្រាលជ្រៅ បុណ្យសម្ពោធឆ្លងមហាសុគន្ធកុដិ ប្រកាសតែងតាំង និងស្រង់ព្រះសុគន្ធវារីប្រគេនព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះមហាក្សត្រ ទ្រង់ប្រោសព្រះរាជទានគោរម្យងារក្នុងទីជាព្រះសាសនមុនី ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ  ។ ព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានគោរម្យងារ ដ៏មានសារសំខាន់នេះ ប្រគេន ចំពោះ ព្រះសាសនមុនី នាពេលនេះ ពិតជាឆ្លើយតបទៅនឹងស្ថានភាពនយោបាយរបស់ប្រទេសជាតិ មានសុខសន្តិភាព នឹងពិតជាស័ក្តិសមចំពោះគុណូបការៈសមត្ថភាព បទពិសោធន៍ និងស្នាដៃ ដ៏ធំធេញរបស់ព្រះសាសនមុនី ក្នុងបុព្វហេតុជាតិ និងសាសនា យ៉ាងពិតប្រាកដ ។ ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំទាំងអស់គ្នាសង្ឃឹមថា ជាមួយតួនាទីដឹកនាំចាត់ចែងដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ ព្រះសាសនមុនី ត្រឹមត្រូវនឹងកាន់តែត្រូវបានពង្រឹង នឹងពង្រីកឥតឈប់ឈរទាំងបរិមាណ និងគុណភាព ពិសេសវិបស្សនាធុរៈ ដើម្បីបន្តគំរូវិរិយភាពពីព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ  អតីតអធិបតីពុទ្ធមណ្ឌល និងជាអគ្គនាយកវិបស្សនាធុរៈសិក្សា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តដឹកនាំឆ្ពោះទៅរកការរីកចម្រើន សេចក្តីរុងរឿងស្របតាមបំណងប្រាថ្នាសុឆន្ទៈរបស់ពុទ្ធសាសនិកជន ។ ជាថ្មីម្តងទៀត ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំទាំងអស់គ្នា សូមប្រគេនពរ ព្រះសាសនមុនី សូមប្រកបបានព្រះសុខមាលភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីបំពេញបេសកកម្មដ៏ឧត្តុងឧត្តម ផ្នែកវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា រីកចម្រើនជានិរន្តរ៍តរៀងទៅ ។ សូម ព្រះសាសនមុនី មេត្តាទទួលនូវគារវកិច្ចដ៏ជ្រាលជ្រៅ អំពីខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំទាំងអស់គ្នា ។

សារលិខិត
អបអរសាទរ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ព្រះរាជាគណៈថ្នាក់ទោ
ព្រះសាសនមុនី ជាទីគោរពសក្ការៈ !
តាងនាមគណៈកម្មការពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសង្ឃ សីលវន្ត សីលវតី ឧបាសក និងឧបាសិកាទាំងអស់ នឹងក្នុងនាមខ្ញុំព្រះករុណា អាត្មាភាពផ្ទាល់ សូមសម្តែងនូវមនោសញ្ចេតនារីករាយ នឹងអំណរសាទរយ៉ាងជ្រាលជ្រៅ បុណ្យសម្ពោធឆ្លងមហាសុគន្ធកុដិ ប្រកាសតែងតាំង និងស្រង់ព្រះសុគន្ធវារីប្រគេនព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះមហាក្សត្រ ទ្រង់ប្រោសព្រះរាជទានគោរម្យងារក្នុងទីជាព្រះសាសនមុនី ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ។
ព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានគោរម្យងារ ដ៏មានសារសំខាន់នេះ ប្រគេន ចំពោះ ព្រះសាសនមុនី នាពេលនេះ ពិតជាឆ្លើយតបទៅនឹងស្ថានភាពនយោបាយរបស់ប្រទេសជាតិ មានសុខសន្តិភាព នឹងពិតជាស័ក្តិសមចំពោះគុណូបការៈសមត្ថភាព បទពិសោធន៍ និងស្នាដៃ ដ៏ធំធេញរបស់ព្រះសាសនមុនី ក្នុងបុព្វហេតុជាតិ និងសាសនា យ៉ាងពិតប្រាកដ ។
ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំទាំងអស់គ្នាសង្ឃឹមថា ជាមួយតួនាទីដឹកនាំចាត់ចែងដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ ព្រះសាសនមុនី ត្រឹមត្រូវនឹងកាន់តែត្រូវបានពង្រឹង នឹងពង្រីកឥតឈប់ឈរទាំងបរិមាណ និងគុណភាព ពិសេសវិបស្សនាធុរៈ ដើម្បីបន្តគំរូវិរិយភាពពីព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ អតីតអធិបតីពុទ្ធមណ្ឌល និងជាអគ្គនាយកវិបស្សនាធុរៈសិក្សា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តដឹកនាំឆ្ពោះទៅរកការរីកចម្រើន សេចក្តីរុងរឿងស្របតាមបំណងប្រាថ្នាសុឆន្ទៈរបស់ពុទ្ធសាសនិកជន ។
ជាថ្មីម្តងទៀត ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំទាំងអស់គ្នា សូមប្រគេនពរ ព្រះសាសនមុនី សូមប្រកបបានព្រះសុខមាលភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីបំពេញបេសកកម្មដ៏ឧត្តុងឧត្តម ផ្នែកវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា រីកចម្រើនជានិរន្តរ៍តរៀងទៅ ។
សូម ព្រះសាសនមុនី មេត្តាទទួលនូវគារវកិច្ចដ៏ជ្រាលជ្រៅ អំពីខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំទាំងអស់គ្នា ។

RD1

RD2

បរិច្ចាគទាន DONATION ០១១ ២៨១ ២២៥,០៨៦ ៨៧៧ ៧៩៣

ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ សូមថ្វាយ ប្រគេន និងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លី គឺចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ រៀងរាល់ដើមខែនីមួយៗ ។ សូមថ្លែងអំណរគុណ និង ជូនបុណ្យកុសលដល់ពុទ្ធបរិស័ទ គ្រប់ទិសទី ដែលបានបរិច្ចាគទាន ក្នុងការផ្សព្វផ្សាយសម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង ៨:០០នាទីដល់ម៉ោង​៩:០០នាទី វិទ្យុ FM១០២.៧០Mhz ព្រមទាំងឧបត្ថម្ភ ព្រះសង្ឃអាពាធ ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទាន សម្រាម់គិលានភេសជ្ជៈទានដល់ព្រះសង្ឃ និងសីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា សូមអនុមោទនា....!!!!!....។ បរិច្ចាគទាន Tell:+855 11 28 12 25 , +855 86 87 77 93, Email: vipassanadhurakphnomatharas@gmail.com, Page: ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។