


ពុទ្ធមណ្ឌលវិបស្សនាធុរៈ នាព្រឹកថ្ងៃសៅរ៍ ១១ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ [English bellow]ស្ថិតក្នុងថ្ងៃដ៏ប្រសើរថ្លៃថ្លាមហានក្ខតឬក្ស ឯកឧត្តម ឈូក ប៊ុនណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសហភាពមីយ៉ាន់ម៉ា និងមាតាបិតា ព្រមទាំងបុត្រ និងសហការី អញ្ជើញមកកាន់រាមពុទ្ធមណ្ឌលវិបស្សនាធុរៈ ដើម្បីបូជាថ្វាយបង្គំ ព្រះបរមសារីរិកធាតុ និងសួរសុខទុក្ខ ហើយក៏បាននាំមកនូវទេយ្យទានរួមមាន៖ អង្គរ ក្រណាត់ស ភេសជ្ជៈ ទឹកសុទ្ធ មី និងបវរណាប្រគេនបច្ច័យ ៤ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ទើបនិមន្តមកពីមជ្ឈមណ្ឌលវិបស្សនា ផាឱក រដ្ឋមន្ត នៃសហភាពមីយ៉ាន់ម៉ា(ភូមា) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ក្នុងការនិមន្តមកកាន់មាតុប្រទេស ឯកឧត្តមឯកអគ្គរាជទូត និងសហការី បានជួយសម្រួលទិដ្ឋាការ និងជើងហោះហើរមកកាន់មាតុភូមិ ក្នុងអំឡុងពេលប្រទេសកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ការនិមន្តតាមជើងហោះហើរពីភូមាមកកម្ពុជានេះ ប្រកបដោយសុវត្ថិភាព ។ដោយតេជៈ នៃការបូជាគុណព្រះបរមសារីរិកធាតុ និងប្រគេនទេយ្យទានដល់ព្រះសាសនមុនី សូមជូនបុណ្យកុលស និងសព្ទសាធុការពរជ័យ សិរីមង្គល បវរសួស្តី ចូរកឧត្តមឯកអគ្គរាជទូតកម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រ និងសហការី ទទួលបាននូវមង្គលពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ ។ សូមអនុមោទនា !
This morning H.E. Mr. CHHOUK Bunna, Ambassador Extraordinary and Plenipotentiary of the Kingdom of Cambodia to the Republic of the Union of Myanmar paid a visit to Vipassana Dhura Buddhist Centre of the Kingdom of Cambodia. Most Venerable Siri Maha Kamatthanariya Him Buntheoun, the Director of Vipassana Dhura Buddhist Centre of the Kingdom of Cambodia extended a very amiable greeting and blessed His Eminence by reciting the Buddhist verses of protection. [On Saturday, 09 January, 2021]តំណភ្ជាប់/Link to WWW.BVDCC.ORG