ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
អំពីយើង

ប្រវត្តិពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា

១. សេចក្តីផ្តើម៖

ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា គឺជាមជ្ឍមណ្ឌលវិបស្សនាដំបូងគេបង្អស់ដែលបានបើកទ្វារឲ្យសិក្ខាកាម ដែលជាកុលបុត្រខ្មែរ បានសិក្សាបដិបត្តិវិបស្សនាធុរៈអប់រំចិត្ត ដែលជាមាគ៌ាឬផ្លូវដឹកនាំសត្វលោកឲ្យមានសេចក្តីសុខស្ងប់តាមផ្លូវកាយ វាចា និងចិត្ត មានភិក្ខុ សាមណេឧបាសក ឧបាសិកា សីលវ័ន្ត សីលវ ទាយក និងទាយិកា ជាច្រើនកំពុងបដិបត្តិនូវសាសនព្រហ្មចរិយធម៌ ។

វិបស្សនាធុរៈជាកិច្ចដ៏សំខាន់មួយសម្រាប់ជាមាគ៌ាអប់រំផ្លូវចិត្តកាលពីបុព្វសម័យខាងដើមរហូតមកដល់ឆ្នាំ១៩៩៦ ពុទ្ធបរិស័ទតែងមានការបដិបត្តិព្រះធម៌តាមផ្លវវិបស្សនាធុរៈនៅតាមបណ្តាវត្តអារាមផ្សេងៗមានអាស្រមតំបន់ភ្នំ ឬព្រៃមានរុក្ខមុលសេនាសនៈជាដើមរហូតតរៀងមកប៉ុន្តែពុំមានមានអង្គការចាត់តាំងឬរចនាសម្ពន្ធ័មានច្បាប់គ្រប់គ្រងប្រត្យក្សនៅឡើង។

ឯការបដិបត្តិទៀតសោតគឺធ្វើទៅតាមការចេះចាំតគ្នាពីគ្រូមួយទៅគ្រូមួយទៀតបដិបត្តិតាមវាទគ្រូបាអាចារ្យជាធំបដិបត្តិទៅតាមចំណេះដឹងនិងជំនាញរបស់គ្រូវិបស្សនានីមួយៗលុះក្រោយមកទើបមកដល់ឆ្នាំ១៩៩៦មានពុទ្ធបរិស័ទភាគច្រើនគោរពបដិបត្តិនូវព្រះធម៌វិបស្សនា។

វិបស្សនាគឺជាគន្ធធុរៈមួយពុំសូវមានសិក្ខាកាមឬអ្នកបដិបត្តិធម៌(ព្រះយោគីឬព្រះយោគាវចរ)ច្រើននោះទេពីព្រោះជាធុរៈដែលសិក្សាអប់រំសមថវិបស្សនាគឺពិបាកទូន្មានប្រៀនប្រដៅអប់រំចិត្តទាល់តែបុគ្គលដាក់កាយហាត់ធ្វើសមាធិ គឺការចម្រើនខ្យល់អស្សាសបស្សាសៈ(ដង្ហើមចេញ-ចូល)ព្រះពុទ្ធសាសនាបែបវិបស្សនាធុរៈនេះតែងមានការវិវត្តទ្រង់ទ្រាយទៅបន្តិចម្តងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ។

២. ប្រវត្តិពុទ្ធមណ្ឌល៖

ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតនៅខាងលិចភ្នំព្រះរាជទ្រព្យ(ភ្នំឧដ្តង្គ) ឃុំផ្សាដែក ស្រុកពញាព្ម ខេត្តកណ្តាល ភាគខាងជើងរាជធានីភ្នំពេញ ចម្ងាយប្រមាណជា ៦០គីឡូម៉ែត្របើយើងធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ៥ឬធ្វើដំណើរតាមផ្លូវជាតិលេខ ៤ បនាប់មកបត់ខាងសាំដៃចូលមកតាមជាតិលេខ ៥១ ។

នៅពាក់កណ្តាលឆ្នាំ១៩៩៥ សម្តេចព្រះសង្ឃរាជ ទេព វង្ស ជាមួយនឹងលោក ម៉ី យ៉ាំ ជាទីប្រឹក្សារបស់ព្រះអង្គ / ទ្រង់បានពិគ្រោះយោបល់រិះរកមធ្យោបាយយ៉ាងណា ធ្វើឲ្យព្រះពុទ្ធសាសនាដែលរស់ឡើងវិញនេះ បានជ្រូតជ្រាបដល់ពុទ្ធបរិស័ទទូទៅ ដើម្បីគោរពបដិបត្តិឲ្យបានទូលំទូលាយរីកចម្រើនទៅថ្ងៃអនាគត ។ ព្រះអង្គទ្រង់ព្រះតម្រិះចង់ឲ្យពុទ្ធបរិស័ទទាំងបព្វជិក និងគ្រហស្ថ បានសិក្សាស្វែងយល់នឹងគោរពបដិបត្តិគ្រប់ៗគ្នា ។ សម្តេចទ្រង់លើកឡើងអំពីធុរៈក្នុងព្រះពុទ្ធសាសនាទាំងពីរគឺៈ គន្ធធុរៈ និងវិបស្សនាធុរៈថា គន្ធធុរៈយើងបានរៀបចំជាផ្លូវការឡើងវិញហើយ ត្រូវយកចិត្តទុកដាក់រៀបចំវិបស្សនាធុរៈជាផ្លូវការ ដើម្បីអនុគ្រោះដល់ភិក្ខុ សាមណេរ ឧបាសក និងឧបាសីកា ឲ្យបានសិក្សាផង ។ ព្រះអង្គក៏បានសព្វព្រះរាជហប្ញទ័យដាក់បញ្ហានេះក្នុងអនុសំវច្ឆរមហាសន្និបាតលើកទី៥ឆ្នាំ១៩៩៥ ដែលមានមន្ត្រីសង្ឃ ដើម្បីពិភាក្សាអនុម័តិ ។ អនុសំវច្ឆរៈនេះ ដែលមានការយាង និមន្ត នឹងអញ្ជើញពីព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ មន្ត្រីធម្មការ និងសាសនាគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌចូលរួម បានសម្រេចឯកច្ឆ័ន្ទបើកវិបស្សនាធុរៈ សិក្សាជាផ្លូវការតទៅ ។

បន្ទាប់ពីអនុសំវច្ឆរៈចប់ហើយ សម្តេចជាអម្ចាស់ទ្រង់សព្វព្រះរាជាហប្ញទ័យ ឲ្យលោក ម៉ី យ៉ាំស្រាវជ្រាវទូទាំងប្រទេស ជ្រើសរើសយកព្រះធម្មាចារ្យផ្នែកវិបស្សនាធុរៈ ដើម្បីរៀបចំជាផ្លូវការឲ្យសមស្របទៅតាមការវិវឌ្ឍរីកចម្រើនរបស់ព្រះពុទ្ធសាសនាយើង ។ ក្នងការស្រាវជ្រាវរកនេះ ក៏បានរកឃើញថា ក្រុមព្រះធម្មចារ្យ សំ អ៊ុន៖ធឿន បានសិក្សាវិបស្សនាធុរៈ តាមគម្ពីរវិសុទ្ធមគ្គ ដែលមានព្រះត្រៃបិដកជាគោល ។ ដោយមូលហេតុនេះ ទើបសម្តេចព្រះសង្ឃរាជ ជាអម្ចាស់ទ្រង់សព្វព្រះរាជហប្ញទ័យ ស្តេចយាងទៅកាន់វត្តសុវណ្ណវតី ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាទីកន្លែងដែលព្រះអង្គសំ ប៊ុនធឿន គង់នៅទីនោះ ដើម្បីទ្រង់បានជួបពិភាក្សាការងារ ជាមួយមួយព្រះធម្មាចារ្យ សំ ប៊ុន៖ធឿន និងឧទេ្ទេសាចារុ) ផឹម ឡញ (ហៅ ថន) ផ្ទាល់ ។

ពេលនោះ ព្រះធម្មាចារ្យ សំ ប៊ុនធឿន កំពុងបើកវគ្គបង្រៀន និងជាប់ភារកិច្ចបង្រៀន ក៏បានស្នើសូមនិមន្តព្រះឧទ្ទេសាចារ្យ ជឹម ឡូញ (ហៅថន) និមន្តទៅគង់នៅវត្តឧណ្ណាលោមមុន ដើម្បីបានគង់នៅជិត សម្តេច ងាយស្រួលពិភាក្សាក្នុងការងារនេះផង និងសូមឲ្យព្រះអង្គជួយបង្រៀនបាលី នៅសាលាពុទ្ធិកបឋមសិក្សានាវត្តឧណ្ណាលោម ។ លុះកន្លងមកចំនួន ៣ ខែ ចប់ការបង្រៀន ព្រះធម្មាចារ្យសំ ប៊ុនធឿន ក៏ត្រូវនិមន្តទៅគង់នៅទីក្រុងភ្នំពេញវិញ ប៉ុន្តែព្រះអង្គសំណូមពរ សូមគង់នៅវត្តណាមួយជាប់ជាយក្រុង មានសភាពស្ងប់ស្ងាត់បង្គួរ ។ ស-ម្តេច ព្រះសង្ឃរាជជាអម្ចាស់ ក៏បានទ្រង់ត្រាស់បង្គាប់ឲ្យអញ្ជើញលោក ជា សុធីរ ប្រធានគណៈកម្មការវត្តនន្ទមុនី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទៅគាល់ព្រះអង្គ ដើម្បីស្នើសុំរៀបចំវត្តនេះ ប្រគេនព្រះធម្មា-ចារ្យ សំ ប៊ុន៖ធឿន គង់នៅហើយយកវត្តនេះ ជាទីស្នាក់ការមជ្ឍមណ្ឌលវិបស្សនាធុរៈទូទាំងប្រទេសតែម្តង ដែលមានព្រះធម្មាចារ្យសំ ប៊ុនធឿន ជាអធិបតី ។បន្ទាប់ពីសម្តេចព្រះសង្ឃរាជជាអម្ចាស់ ទ្រង់សព្វព្រះរាជហប្ញទ័យផ្តចផ្តើមការងារនេះភ្លាមលោក ជា សុធីរ ហាក់ដូចជាភ្ញាក់លាន់មាត់ថាៈ ឱ ហំ ! ពេលនេះសម្តេចជាអម្ចាស់ប្រទានវត្ថុដ៏មានតម្លៃថ្លៃលើសពេជ្រប៉ុនដូងទុំរាប់លានដងទៅទៀត ទូលព្រះបង្គំខ្ញំ ព្រះករុណារំភើបណាស់ រំភើបអ្វីម្លេះទេទូលព្រះបង្គំសូមទទួលព្រះរាជឱង្ការតម្កល់លើត្បូង ។ បន្ទាប់ពីនោះមក លោក ជា សុធីរ បានប្រជុំព្រះសង្ឃ គណៈកម្មការវត្ត ទទួលព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ ដោយអំណរសាទរយ៉ាងក្រៃលែង ហើយក៏បានរៀបចំវត្ត ធ្វើកុដិប្រគេនព្រះអង្គគង់នៅយ៉ាងសមរម្យ ។

ឆ្នាំ១៩៩៥ មានសប្បរសជនម្នាក់នាម ស្រី ជាសាធារណ៍និងលោក ហ៊ុយ សារី មានបសាទសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានប្រគេនដីមួយកន្លែងស្ថិតនៅខាងលិចភ្នំអដ្ឋរស្ស ឃុំផ្សារដែក ស្រុកពញាព្ម ខេត្តកណ្តាល ដល់ព្រះសង្ឃ មានសម្តេចព្រះសង្ឃរាជ 6ទព វង្ស និងព្រះធម្មាចារ្យ សំ ប៊ុនធឿន ជាប្រធាន សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលទុកជាសម្បត្តិរបស់ព្រះពុទ្ធសាសនាតទៅ ។ នៅពេលទទួលរួមហើយ សម្តេចជាអម្ចាស់បានទ្រង់ប្រសិទ្ធិនាមជាដំបូងថាៈ អាស្រមយន្តិវ័ន ។ ក្រោយមកអាស្រមនេះ ជាសាខាមជ្ឍមណ្ឌលវិបស្សនាធុរៈវត្តនន្ទមុនី ដោយបាននិមន្តព្រះភិក្ខុសង្ឃ សាមណេរឧបាសក និងឧបាសិកា មានព្រះភិក្ខុ ស្រី ជាសាម៉េត និងធម្មារិនី ស្រី ជាព្រហ្មចារិនី ឲ្យគ្រប់គ្រង ដឹកនាំបដិបត្តិវិបស្សនាធុរៈនៅទីនេះ ។

យោងសេចក្តិប្រកាសលេខ ០១/៩៩ ចុះថ្ងេ?២៧ ខេសហា ឆ្នា១៩៩៩ ស្គពការតម្លេងមជ្ឍមណ្ឌល វិបស្សនាធុរៈកម្ពុជាទៅជាពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។ឆ្នាំ២០០០ មជ្ឍមណ្ឌលវិបស្សនាធុរៈវត្តនន្ទមុនី ក៏ត្រូវបានប្រកាសទទួលស្គាល់ជាមជ្ឍមណ្ឌលវិបស្សនាធុរៈ តាមប្រកាសលេខ ៨៦/២០០០ ក.ស.រ.វ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០០០ ដែលមានព្រះធម្មវិបស្សនាសំប៊ុន៖ធឿនជាអធិបតី និងជាអគ្គនាយកវិបស្សនាធុរៈសិក្សានៃព្រះរាជាណាចក្រកម្ពជា។ការផ្សព្វផ្សាយនូវព្រះធម៌មានសន្ទុះលឿនមានភាពជាក់ស្តែងនៅវត្តនន្ទមុនីមិនអាចទទួលសិស្សឲ្យស្នាក់នៅបានតាមសំណូមពរ ដោយមូលហេតុនេះ ព្រះធម្មវិបស្សនា សំ ប៊ុន៖ធឿន ក៏បានថ្វាយយោបល់ និងស្នើទូលសូមរាជានុញ្ញាតប្តូរទីតាំង ពីវត្តនន្ទមុនី មកអាស្រមសន្តិវ័ន នៅថ្ងៃទី៣០ ខែតុលាឆ្នាំ២០០០ ហើយប្តូរពីអាស្រមសន្តិវ៉នទៅជា ពុទ្ធមណ្ឌលវិបស្បនាដុរៈ នៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ ។

បន្ទាប់ពីព្រះអង្គ បាននិមន្តមកគង់នៅពុទ្ធមណ្ឌលនេះ ព្រះអង្គពុំសូវមានពេលទំនេរ មួយថ្ងៃៗមានការងារជាច្រើនត្រូវធ្វើដូចជាៈ ការរៀបចំផ្សព្វផ្សាយព្រះធម៌ តាមរយះការចងក្រងនិពន្ធសៀវភៅធម៌ផ្សេងៗ ការសម្ដែងព្រះធម៌ ជាពិសេសគឺការរៀបចំប្រព័ន្ធគ្រប់គ្រងដឹកនាំនៅទីនេះ ។ ទោះបីជាមានការងារច្រើនលំបាក នឹងមានទំហំធំធេងយ៉ាងណាក៏ដោយ ក ព្រះអង្គពុំដែលមានការត្តញត្អែរម្តងណាឡើយ ។ ម្បាំងវិញទៀត ព្រះអង្គគឺជាព្រះសង្ឃ គំរូមួយអង្គ មានវិរិយភាពតស៊ូខ្លាំងក្លាបំផុត ចំពោះវិស័យអប់រំ ជាពិសេសគឺ ការសិក្សារៀនសូត្រផ្ទាល់ ព្រះអង្គមិនដែលលះបង់ចោល បើទោះបីជាមានការមមាញឹកខាងវិបស្សនាធុរៈក៏ដោយ ព្រះអង្គរៀនខ្លួនឯង នឹងបង្ហាត់បង្រៀនសិស្សគណផង ដឹកនាំចាត់ចែងកសាងទីសេនាសនៈ នឹងអប់រំមហាជនឲ្យគោរពបដិបត្តិនូវសាសនព្រហ្មចរិយធម៌ នេះជាគំរូវិរិយភាពមិនអាចប្រកែកបានឡើយ ។ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០០ ព្រះអង្គបាននិមន្តទៅបន្តការ
សិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ទីក្រុងភ្នំពេញ) ។
៣. ការកសាងសមិទ្ធិនានា៖

ពុទ្ធមណ្ឌលបានកសាងនូវសមិទ្ធិផលនានាជាច្រើនដូចជា: ជីកស្រះទឹកទិញម៉ាស៊ីនភ្លើងរោងភ័ត្តឃ្លាំងសម្ភារៈ ពង្រីកផ្ទៃដីពុទ្ធមណ្ឌល ៣៧ ហិកតាបន្ថែម កុដិព្រះសង្ឃ តូបស្លឹកសីលវន្ត និងសីលវតីកសាងផ្លូវថ្នល់ក្នុង-ក្រៅពុទ្ធមណ្ឌល អាងទឹកចំណុះ ១០០០ ម៉ែត្រគីប និង៥០០ ម៉ែត្រគីប និងបណ្តាញទឹក និងភ្លើង ខ្លោងទ្វារ អង្គរធំ-បន្ទាយស្រី បន្ទប់អនាម័យ ដងទង់ ព្រះពុទ្ធបដិមាស្រះមុជ្ជលិន បណ្ណាល័យ សាលាអប់រំ កុដិទទួលភ្ញៀវ ឧបដ្ឋានសាលា និងសាលាវិបស្សនាអប់រំជាដើម ។

៣.១. ការងារបណ្តុះបណ្តាល និង អប់រំ

ក. ការងារចងក្រង និង និពន្ធសៀវភៅរួមមាន៖
សមថ និងវិបស្សនាកម្មដ្ឋាន សីលកថាសង្ខេប គោលធម៌ថ្នាក់បឋម-មធ្យម និងឧត្តម បឋម-មធ្យមវិបស្សនាពិស្តារ គិរីមានន្ទសូត្រ បាដិហារិយុបោសថ និយមសីល វិក្រិត្យការគរុកោសល្យ មនុស្សចង់បានអ្វី ធុតង្គនិងបរិវាស វិន័យសីល ១០ និងឧត្តមវិបស្សនា ឆ្នាំទី ១ ទី ២ ជាដើម ។
ខ. ការងារបណ្តុះបណ្តាល៖
ដើម្បីតម្រូវទៅតាមសេចក្តីត្រូវការរបស់ពុទ្ធបរិស័ទទូទាំងប្រទេសដែលខ្វះខាតនូវគ្រូកម្មដ្ឋាននោះ ព្រះអង្គបានបណ្តុះបណ្តាលនូវគ្រូបង្រ្រោល និងសិក្ខាកាមដែលបានទទួលវិញ្ញាបនត្រ មានចំនួន២៤១០ រូបក្នុងនោះមានៈថ្នាក់បឋមវិបស្សនាបានចំនួន ២៣៣៨ រូប ថ្នាក់មធ្យមវិបស្សនាបានចំនួន ៦១ រូប និងថ្នាក់ឧត្តមវិបស្សនាបាន
ចំនួន ១១ រូប ។
គ. ការបង្កើតមជ្ឈមណ្ឌលវិបស្សនាធុរៈតាមបណ្តាខេត្តមានដូចជា៖
ខេត្តក្រចេះ តាកែវ សៀមរាប ក្រុងកែប ពោធិ៍សាត់ កំពង់ធំ ក្រុងព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង កំពត ព្រៃវែង និងមណ្ឌលគិរី ជាដើម ។
ឃ. ការបង្កើតគណៈកម្មាធិការនាយកដឹកនាំសិក្សាបាន ៤ រាជធានីខេត្តគឺ៖
ក្រុងភ្នំពេញ (វត្តនន្ទមុនី) ខេត្តពោធិ៍សាត់ ស្វាយរៀង និងតាកែវ ។

សូមអរព្រះគុណ និងអរគុណ !

សូមទំនាក់ទងមកយើងចំពោះពត៌មាននៃការប្រតិបត្តិធម៌

សីល សមាធិ បញ្ញា
សីល សមាធិ បញ្ញា

ព្រះសម្មាសម្ពុទ្ធ​