ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ ឃាង ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ

មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ ឃាង ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាមាតាបង្កើតឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងក្រុមញាតិ មានសទ្ធាជ្រះថ្លា បាននាំមកនូវទយ្យទានជាច្រើន មានចង្ហាន់បិណ្ឌបាត ដើម្បីចាត់ចែងរាប់បាតប្រគេន-ជូនដល់ព្រះសង្ឃ សីលវន្ត និងសីលវតី ក្នុងថ្ងៃពុធ ១៤ រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣
━━━━━━✥◈✥━━━━━━
ព្រះពុទ្ធោវាទ បណ្តាទានទាំងអស់នៅក្នុងព្រះពុទ្ធសាសនាមានច្រើនជាអនេក តែបើនិយាយដោយសង្ខេបមានត្រឹមតែបីយ៉ាងប៉ុណ្ណោះគឺ៖
១-អាមិសទាន បានដល់ការបរិច្ចាគទានដូចជា ប្រគេនចង្ហាន់ បាយទឹក នំចំណី ស្បង់ស្បៃត្រៃចីវរ បរិក្ខារផ្សេងៗ ឬក៏ជួយឧបត្ថម្ភ កសាងកុដិ ព្រះវិហារជាដើម ។
២-ធម្មទាន ការឱ្យធម៌ជាទានបានដល់ការបង្ហាត់បង្រៀន ទូន្មាន ប្រៀនប្រដៅឱ្យអ្នកដទៃបានល្អ បានចំណេះចេះដឹង បានប្រយោជន៍ បានសេចក្តីសុខ នេះហៅថាឱ្យធម៌ជាទាន សូម្បីការជាវគម្ពីរដីកាតម្កល់ជាអំណោយ ក៏ឈ្មោះថា ធ្វើបុណ្យធម្មទានដែរ ។
៣-អភយទាន ការមិនឱ្យសត្វទាំងអស់ ទាំងមនុស្សនិងសត្វតិរច្ឆានភ័យតក់ស្លត់ បាក់ស្បាតជាដើម ឈ្មោះថាការឱ្យអភ័យ ។
ទានទាំងបីខាងលើនេះជាទានដ៏វិសេសវិសាល ដែលសាមញ្ញជនទូទៅអាចធើ្វបានទៅតាមទឹកចិត្ត និងទ្រព្យធនដែលខ្លួនមានលទ្ធភាព ។
ក្នុងទីនេះ សូមលើកយកបុគ្គលាធិដ្ឋានពីអានិសង្សនៃការប្រគេនអាមិសទាន ដូចមានក្នុងប្រជុំនិទានជាតក រឿងនាងរាជគហទារិកា៖
ក្នុងសម័យកាលដែល ព្រះពុទ្ធសមណគោតម បរមគ្រូនៃយើងគង់នៅក្នុងវត្តវេឡុវន។ នាក្រុងរាជគ្រឹះ កាលនោះមាននាងទារិកាម្នាក់ ជាកូនរបស់ឧបដ្ឋាក(អ្នកបម្រើ) របស់គ្រួសារព្រះមហាមោគ្គល្លាន ។ នាងនោះជាស្រ្តីមានសទ្ធាមាំក្នុងព្រះពុទ្ធសាសនា មាតាបិតា ដាក់ឈ្មោះឲ្យថា រាជគហទារិកា លុះដល់អាយុ១៦ ឆ្នាំ មាតាបិតាបានរៀបចំឲ្យមានស្វាមី ហើយបញ្ចូនឲ្យទៅនៅខាងសំណាក់មាតាបិតាក្មេក ។
ឯមាតាបិតាក្មេកនោះ ជាមនុស្សមិច្ឆាទិដិ្ឋ មានចិត្តរឹងរូសមិនជ្រះថ្លា ក្នុងព្រះពុទ្ធសាសនាឡើយ ។ សម័យថ្ងៃមួយព្រះមហាមោគ្គល្លាន និមន្តទៅបិណ្ឌបាត្រក្នុងភូមិនោះ នាងកូនប្រសារបានឃើញក៏ចុះ ទៅនិមន្តឲ្យឈប់នៅមុខផ្ទះរបស់ខ្លួន ទើបនាងទៅប្រាប់ដល់ម្តាយក្មេកៗ នោះធ្វើជាមិនឮ គេចចុះពីផ្ទះបាត់ទៅ ។ នាងដឹងហេតុនោះហើយ គិតពិចារណាថាក្នុងផ្ទះនេះ មានតែវត្ថុអ្វីល្មមប្រគេនលោក មានតែនំមួយដែលអ្នកម្តាយទុកពិសា ក៏យកនំនោះទៅ
កាត់ជាពីរចំណែក មួយចំណែកទុកជូនម្តាយ មួយចំណែកយកទៅប្រគេនព្រះមហាមោគ្គល្លាន ព្រះមហាមោគ្គល្លាន ធ្វើភត្តានុមោទនាហើយ ក៏និមន្តបាត់ទៅ ។
ម្តាយក្មេកបានឃើញព្រះមហាមោគ្គល្លាន និមន្តទៅផុតហើយ ក៏ឡើងទៅលើផ្ទះ ។ នាងទារិកា ក៏ចូលទៅអង្គុយបត់ជើងលើកដៃ ប្រណម្យជូនបុណ្យដែលបានប្រគេននំនោះដល់ម្តាយក្មេកៗ ខឹងណាស់ក្រឡេកមើលទៅគៀនជញ្ជាំងឃើញអង្រែមួយ ក៏ចាប់អង្រែនោះសំពងកូនប្រសា ត្រូវត្រង់ចង្អួយស្មា ស្លាប់ក្នុងពេលនោះទៅ ។
កូនប្រសារនោះបានកើតទៅក្នុងស្ថានតាវតឹង្ស។ ថ្ងៃមួយព្រះមហាមោគ្គលាន និមន្តទៅឋានត្រៃត្រឹង្ស នាងទេពធីតាបានឃើញក៏ហោះចុះពីវិមានមាស មានស្រីទេពអប្សរកំពុងចោររោមបំរើ លោកក៏និមន្តទៅក្បែរវិមាននោះ ។ នាងទេពធីតាឃើញហើយមានសេចក្តីត្រេកអរណាស់ នឹកថាព្រះថេរៈនេះហើយ ដែលបានសង្គ្រោះដល់អញក្នុងជាតិមុន ក៏នាំបរិវារចុះទៅថ្វាយបង្គំ ព្រះមហាមោគ្គល្លាន មានថេរៈដីកាសួរប្រវត្តិរបស់នាងៗ បានរៀបរាប់ប្រគេនប្រាប់ដោយសព្វគ្រប់ លោកក៏និមន្តមកស្ថានមនុស្សវិញ នាំដំណឹងនោះទៅក្រាបទូលដល់ព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគ ទ្រង់ប្រារព្ធរឿងនោះឲ្យជាហេតុហើយ ក៏សំដែងនូវអានិសង្ឃរបស់ទានជាភិយ្យោភាពក្នុងពេលនោះហោង។
ដោយតេជានុភាព នៃអាមិសទាន និងបុណ្យកុសលទាំងឡាយ ដែលមហាឧបាសិកា និងក្រុមញាតិបានបំពេញក្នុងឱកាសនេះ និងពេលកន្លងមក សូមបានជាបច្ច័យរួចចាកទុក្ច និងសូមប្រសិទ្ធពរជ័យជូន មហាឧបាសិកា ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងបុត្រ-ចៅ មានសុខភាពល្អ សមប្រកបពុទ្ធពរ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមជ្រះថ្លា អនុមោទនាបុណ្យ !!!

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖