ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន និមន្តចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ខួប១០០ ថ្ងៃ

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន និមន្តចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ខួប១០០ ថ្ងៃ ឧទ្ទិសមហាកុសលជូន៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ

━━━━━━━━✥◈✥━━━━━━━━

ខេត្តកណ្តាល នាសៀលថ្ងៃច័ន្ទ ៦ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ព្រះសាសនមុនី មហាកម្មដ្ឋានចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ សមាជិកថេរសភាសង្ឃជាន់ខ្ពស់ នៃព្រះពុទ្ធសាសនាកម្ពុជា និងជាប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសង្ឃ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម បាននិមន្ត-អញ្ជើញចូលរួមសូត្រមន្ត-បង្សុកូល និងចម្រើនព្រះបរិត្ត ក្នុងពិធីបុណ្យទក្ខិណានុប្បទាន គម្រប់ខួប១០០ ថ្ងៃ ដើម្បីឧទ្ទិសផ្សាយនូវមហាកុសលជូន៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ត្រូវជាញោមប្រុសបង្កើតរបស់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ។

ដោយតេជានុភាព នៃបរិត្តសូត្រ ដែលសម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈគ្រប់ព្រះអង្គ បានសូត្រស្វាធ្យាយ-បង្សុកូល និងប្រទានធម្មទេសនា ក្នុងវរោកាសនេះ សូមឧទ្ទិសផ្សាយនូវមហាកុសលជូន៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ដែលបានទទួលមរណភាព កាលពីថ្ងៃច័ន្ទ ១១ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នំា២០២២ កន្លងទៅនេះ សូមបានទៅកាន់ក្នុងសុគតិសួគ៌ទេវលោក និងអវសានជាតិបានដល់នូវព្រះនិព្វាន ។ ពិធីបុណ្យខួបនេះ បានប្រារព្ធរៀបចំធ្វើឡើងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ៕

ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប ! អនុមោទនា !

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖