ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ព្រះសង្ឃ សីលវន្ត និងសីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈ

ព្រះសង្ឃ សីលវន្ត និងសីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈ សិស្សគណវន្ទាយកវត្តប្រណិប័តន៍ និងស្រោចស្រពព្រះសុគន្ធវារី ប្រគេន ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ
━━━━━━━━━✥◈✥━━━━━━━━━
នារាត្រី ថ្ងៃច័ន្ទ ១២ រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣
នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសង្ឃ សីលវន្ត សីលវតី បានប្រារព្ធកិច្ចវន្ទាប្រណិប័តន៍ខមាទោស និងស្រោចស្រពព្រះសុគន្ធវារី ប្រគេន ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាទំនៀមដែលសិស្សគណ តែងយកវត្តប្រណិប័តន៍ និងស្រោចស្រពព្រះសុគន្ធវារី ចំពោះគ្រូឧបជ្ឈាយាចារ្យ ឬចាស់ព្រឹទ្ធាចារ្យ មានមាតាបិតាជាដើម ដែលមានគុណវុឌ្ឍិ និងមានព្រហ្មវិហារធម៌ចំពោះសិស្សគណដែលរស់នៅក្រោមឱវាទ តែងទូន្មាននូវដំបូន្មានល្អៗ ប្រាប់ផ្លូវសួគ៌និព្វាន និងបានផ្តល់នូវជម្រកម្លប់ដ៏ត្រជាក់ពោលគឺទឹកព្រះទ័យពោរពេញដោយសេចក្តីសណ្តោស ករុណា ជាព្រះឧបជ្ឈាយ៍ដ៏ឆ្នើម ដែលមានគុណធម៌ ចេះចាំ ទ្រទ្រង់ព្រះពុទ្ធវចនៈ ជាគណាចារ្យមហាកម្មដ្ឋានាចរិយ ដែលមានចំណេះដឹងទាំងគន្ធធុរៈ និងវិបស្សនាធុរៈ ជាព្រះមហាថេរៈដែលមានវស្សាចំណាស់ជាងគេក្នុងចំណោមព្រះថេរានុត្ថេរៈដែលគង់នៅពុទ្ធមណ្ឌលទៀតផង ។
ដោយតេជានុភាព នៃគុណធម៌ គុណវុឌ្ឍិ សីល សមាធិ បញ្ញា ដែលព្រះអង្គគ្រូ មានវត្តប្រណិប័តន៍ដ៏ផូរផង់ក្នុងព្រះសាសនានេះ ជាគំរូវិរិយភាព ធ្វើឲ្យសិស្សគណចងចាំនូវគុណូបការៈដ៏ធំធេញនេះ និងសូមអភិវន្ទនកិច្ចខមាទោស ស្រោចស្រពព្រះសុគន្ធវារី ក្រែងសិស្សគណទាំងអស់ បានប្រព្រឹត្តខុសឆ្គងដោយអចេតនាក្នុងវចីកម្ម មនោកម្មជាអាទិ៍ សូមព្រះសាសនមុនី ព្រះមេត្តាអត់នូវទោសានុទោសផងចុះ និងសូមដាក់នូវទិដ្ឋិឲ្យព្រះអង្គគ្រូទូន្មាន ប្រៀនប្រដៅទៅតាមព្រះធម៌វិន័យ ដែលជាពុទ្ធឱវាទព្រះសម្មាសម្ពុទ្ធ និងសូមបដិបត្តិតាមមាគ៌ាព្រហ្មចរិយធម៌គឺ សីល សមាធិ បញ្ញា ។

សិស្សគណ សូមសង្ឃានុញ្ញាតពីព្រះអង្គគ្រូ សូមប្រគេនព្រះពរ មានព្រះសុខភាពល្អបរិបូណ៌ ព្រះកម្លាំងពលំមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាទីឃាយុ យឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់សិស្សគណ និងពុទ្ធបរិស័ទ បានបំពេញវត្តប្រណិប័តន៍ ជាពិសេស សូមឲ្យវឌ្ឍនភាព នៃការសិក្សា ទ្រទង់ ផ្សព្វផ្សាយ បដិបត្តិព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈនៅកម្ពុជា សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើន តាំងនៅអស់កាលដ៏យូរ និងសូមឲ្យសព្វសត្វបានរួចចាកទុក្ខ មានសុខសន្តិភាពតរៀងទៅ ។ សូមអនុមោទនា ! សាធុ សាធុ សាធុ !!!

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖