ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា វេនកាន់បិណ្ឌទី៣

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា វេនកាន់បិណ្ឌទី៣

━━━━━━━━━✥◈✥━━━━━━━━━

នារសៀល,ថ្ងៃអាទិត្យ ២ ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣

នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដោយ៖ ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ជារៀងរាល់ឆ្នាំតាមទំនៀមបុរាណ ញាតិញោមពុទ្ធបរិស័ទជាម្ចាស់ដើមវេនមាន៖

លោក លី យ៉ុង អ្នកស្រី អ៊ុង សុផល ព្រមទាំងបុត្រ

– លោក លី ឈាងម៉េង អ្នកស្រី លី សុភី ព្រមទាំងបុត្រ

– លោក ប៊ូ ហ៊ុយ អ្នកស្រី លី សុភាព ព្រមទាំងបុត្រ

– លោក លី សុម៉េត អ្នកស្រី អាយ លីន ព្រមទាំងបុត្រ

– អ្នកស្រី សាន លី ព្រមទាំងបុត្រ

បានទទួលកាន់វេនបិណ្ឌទី៣ និមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ពិធីនេះ បានប្រព្រឹត្តទៅតាមគន្លងប្រពៃណីជាតិខ្មែរ ដែលបានប្រារព្ធតគ្នារៀងមកដល់បច្ចុប្បន្ន ព្រោះជាបុណ្យសាសនា៖

ដោយយល់ឃើញថា តាំងសម័យបុរាណ នៅរដូវវស្សាមេឃមីរដេរដាស ភ្លៀងបង្អុរចុះស្ទើរគ្មានលស់ថ្ងៃណាព្រះសង្ឃគ្រប់វត្តដែលគង់ចាំព្រះវស្សា ជួបការលំបាកច្រើន ក្នុងការត្រាច់ចរនិមន្តបិណ្ឌបាត្រតាមភូមិស្រុក ព្រោះវត្ត ឬភូមិខ្លះត្រូវលិចទឹក ជួនកាលនៅតាមផ្លូវដែលព្រះសង្ឃនិមន្តបិណ្ឌបាត្រ មានភក់ជ្រាំជាច្រើន ម្ល៉ោះហើយដើម្បីសម្រួលដល់ជីវភាពរបស់ព្រះសង្ឃ ឧបាសក ឧបាសិកា ពុទ្ធបរិស័ទក៏បាននាំគ្នាចាត់ចែងធ្វើពិធីកាន់បិណ្ឌនេះចំនួន១៤ ថ្ងៃ គិតពីថ្ងៃ១ រោច ខែភទ្របទ រហូតដល់ថ្ងៃ១៤ រោច ខែភទ្របទ (មានរយៈពេល១៤ ថ្ងៃ រីឯថ្ងៃភ្ជុំបិណ្ឌៈ ប្រជុំបិណ្ឌ ឬថ្ងៃជាគម្រប់១៥ ថ្ងៃនោះគឺជាថ្ងៃពិសេស) ។ ក្នុងរយៈពេលនេះព្រះសង្ឃមានចង្ហាន់ស្រាប់នៅក្នុងវត្តដោយពុំចាំបាច់និមន្តបិណ្ឌបាត្រទៅតាមភូមិឡើយ ដោយសារយាយចាស់ៗគ្រប់ភូមិក្នុងជើងវត្តដែលកូនចៅក្រុមគ្រួសារបានទំនុកបម្រុងធ្វើវិភាគទានជាអង្ករ ត្រីសាច់ បន្លែ នោះគាត់អញ្ជើញទៅសម្រាន្តនៅឯវត្ត តាំងពីបិណ្ឌមួយរហូតដល់ថ្ងៃភ្ជុំបិណ្ឌនោះ ចាត់ចែងដាំស្ល ធ្វើចង្ហាន់ (ទាំងចង្ហាន់ពេលព្រឹក ចង្ហាន់ថ្ងៃត្រង់ និងភេសជ្ជៈពេលយប់) ប្រគេនព្រះសង្ឃឆាន់បានគ្រប់គ្រាន់ និងឆ្ងាញ់ពិសាទៀតផង ។ ពេលនោះគ្រប់វត្តអារាម មានសភាពអ៊ូអរទាំងយប់ ទាំងថ្ងៃ ។ ពេលល្ងាច ឬយប់ មានចាត់ពិធីសូត្រមន្ត រួចហើយគេនិមន្តធម្មកថិកមួយអង្គសម្តែងធម៌ទេសនាជាធម្មទាន ។ ពេលជិតភ្លឺប្រមាណជាម៉ោង៤ ទៅម៉ោង ៥ ព្រះសង្ឃស្វាធ្យាយធម៌បរាភវសូត្រ សត្តប្បករណាភិធម្មបង្សុកូល ។ ទន្ទឹមនឹងពេល (មុនពេលអរុណរះ គឺភ្លឺស្រាងៗ)នេះដែរ លោកយាយ ក្មេងចាស់ ប្រុសស្រី បានអញ្ជើញទៅហែបាយបិណ្ឌ និងបោះបាយដំណើបលាយល្ងខ្មៅបុកម៉ដ្ឋ ហើយផ្តុំជាដុំធំ-តូច ។

ចំណែកឯនៅថ្ងៃ១៥ រោច (ខែដាច់) ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មតិទុកថាជាថ្ងៃបុណ្ឌភ្ជុំបិណ្ឌ ។ នៅថ្ងៃនេះ មហាជនប្រុសស្រី ក្មេងចាស់នៅទូទាំងប្រទេសកម្ពុជានាំគ្នាទៅធ្វើបុណ្យនៅវត្ត ដោយមានទឹកមុខរីករាយស្រស់ស្រាយពោរពេញទៅដោយជំនឿជឿជាក់ចំពោះព្រះពុទ្ធសាសនា ជឿបុណ្យ ជឿបាប ជឿកម្មផល ។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀកបំពាក់ ល្អៗ ថ្មីៗយ៉ាងប្រណីត ។ គេរែកបាយសម្ល និងនំគម នំអន្សម នំជាល ដែលគេសម្រិតសម្រាំងយកទៅប្រគេនព្រះសង្ឃនៅឯវត្ត រៀងៗខ្លួន ។ ថ្ងៃនេះនៅគ្រប់វត្តទូទាំងប្រទេស សឹងមានឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែង សំឡេងភ្លេងពិណពាទ្យ ឬភ្លេងប្រពៃណី បានបន្លឺរងំរណ្តំពីរោះ ត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍ និងគួរឱ្យរំភើបរីករាយពន់ប្រមាណ ។

កម្មវិធីសំខាន់បំផុតនាថ្ងៃនេះ គឺវេរប្រគេនយាគូ ឬចង្ហាន់ព្រឹក ចង្ហាន់ថ្ងៃត្រង់ ចំពោះព្រះសង្ឃ និងរាប់បាត ។ ព្រះសង្ឃស្វាធ្យាយធម៌បង្សុកូល ឧទ្ទិសកុសលមគ្គផលចំពោះវិញ្ញាណក្ខន្ធជីដូន ជីតា ញាតិកាទាំងប្រាំពីរសន្តាន ។ នៅវេលារសៀល មានការសម្តែងធម៌ទេសនា គ្រែមួយ ឬគ្រែបី ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ។

ដោយបុញ្ញាជានុភាព នៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និមន្តព្រះសង្ឃចម្រើនស្វាធ្យាយព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា នាវេនកាន់បិណ្ឌទី៣នេះ សូមតេជៈបុញ្ញកុសកដែលលោក និងអ្នកស្រី ព្រមទាំងកូនចៅ និងក្រុមញាតិបានបំពេញក្នុងឱកាសនេះ និងរៀងរាល់ឆ្នាំកន្លងមក សូមសម្រេចបុណ្យកុសលដល់បុព្វការីជន ព្រមទាំងញាតិក្នុងសង្សារវដ្ត និងជូនពរម្ចាស់សាមីទាន សូមមានសុខភាពល្អ សមប្រកបដោយពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សាធុ សាធុ សាធុ សូមអនុមោទនាបុណ្យ !

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖