ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ ពិធីសូត្រមន្តចម្រើនព្រះបរិត្តភត្តអាយុវឌ្ឍនមង្គល និងរាប់បាត

ពិធីសូត្រមន្តចម្រើនព្រះបរិត្តភត្តអាយុវឌ្ឍនមង្គល និងរាប់បាត

━━━━━━✥◈✥━━━━━━

នាព្រឹកថ្ងៃច័ន្ទ ៥ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ៖

– មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៉ឹង ម៉េងឡាយ

មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ វ៉ាន់ ស៊ីវ

– ព្រមទាំងបុត្រ និងបងប្អូនក្រុមញាតិ-កូនក្មួយ

បានស្រុះស្រួលមូលមតិគ្នានិមន្តព្រះសង្ឃមាន ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជាជាអធិបតីសង្ឃ សូត្រមន្តចម្រើនព្រះបរិត្តភត្តអាយុវឌ្ឍនមង្គល មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់ដើម្បីចម្រើនសិរីសួស្តីជ័យមង្គល អបអរសាទរ នាឱកាសឆ្នាំថ្មី និងបាននាំមកនូវទេយ្យទាន និងចង្ហាន់បិណ្ឌបាតជាច្រើនសម្រាប់វេរប្រគេនភត្តទក្ខិណាទាន បង្សុកូល និងរាប់បាត ដើម្បីឧទ្ទិសផ្សាយកុសលជូន៖ ឧបាសក អ៉ឹង យន់ ឧបាសិកា ថ្លាង ឆាយ ឧបាសក វណ្ណ ប៉ាវ ឧបាសិកា សុខ ភាព ព្រមទាំងញាតិក្នុងសង្សារវដ្ដ ដែលបានច្យុតិទៅកាន់បរលោក ជាទំនៀមទម្លាប់ជារៀងរាល់ឆ្នាំ មុនការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ជាប្រពៃណីជាតិរបស់ខេមរជន តាំងពីបុរាណរៀងមក រហូតមកដល់បច្ចុប្បន្ននេះ ។

ដោយតេជានុភាព នៃបរិត្តសូត្រ និងធម្មទាន ដែលមហាឧបាសក មហាឧបាសិកា ព្រមទាំងបុត្រ និងបងប្អូន កូនក្មួយ ក្រុមញាតិទាំងអស់បានបំពេញក្នុងឱកាសនេះ នឹងបានបំពេញបុណ្យកុសលមកជារឿយៗមិនដែលខាន នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ និងតាមបណ្តាទីអារាមផ្សេងៗ ដើម្បីឧទ្ទិសផ្សាយទក្ខិណាទានចំពោះបុព្វការីជនទាំងឡាយមានជាអាទិ៍ ឧបាសក អ៉ឹង យន់ ឧបាសិកា ថ្លាង ឆាយ ឧបាសក វណ្ណ ប៉ាវ ឧបាសិកា សុខ ភាព ព្រមទាំងញាតិក្នុងសង្សារវដ្ដ សូមត្រេកអរជ្រះថ្លា អនុមោទនានូវទក្ខិណាទានដ៏ប្រសើរប្រណីតថ្លៃថ្លានេះ សូមបានដល់នូវទីឋានបរមសុខសួគ៌ និងនិព្វានកុំបីខានឡើយ ។

សូមថ្វាយ-ប្រគេន-ជូនបុណ្យដល់សាធុសប្បុរសទាន និងធម្មមិត្តគ្រប់រូប ព្រមទាំងសព្វសត្វទាំងអស់ សូមអនុមោទនាបុណ្យ ។

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖