ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ សូមអនុមោទនា ពិធីសូត្រមន្ត និងសម្តែងព្រះធម៌ទេសនា វេនកាន់បិណ្ឌទី៣

សូមអនុមោទនា ពិធីសូត្រមន្ត និងសម្តែងព្រះធម៌ទេសនា វេនកាន់បិណ្ឌទី៣ ថ្ងៃច័ន្ទ ២ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦

———————————————–

ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដើមកំណើតបុណ្យនេះ មិនមានឯកសារណាមួយបានបរិយាយថា ចាប់ធ្វើពីសម័យណាទេ ប៉ុន្ដែក្នុងបិដកភាគ ៥២ ត្រង់តិរោកុឌ្ឌសូត្រ ទំព័រ១២-១៥ សម្តែងអំពីទក្ខិណាទាន និងមានរឿងរ៉ាវទាក់ទងនឹងព្រះបាទពិម្ពិសារ មានពួកញាតិមួយក្រុមបានបំពេញទានមិនបរិសុទ្ធ គឺស៊ីបាយមុនលោក លុះចាកលោកទៅកាន់លោកខាងមុខ ក៏កើតទៅជាប្រេត ។ លុះដល់ព្រះសម្ពុទ្ធព្រះនាម កកុសន្ធោបានត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងនោះទៅសួរព្រះអង្គថា៖

“ចុះយើងខ្ញុំកាលណា បានអាហារបរិភោគ ?” ព្រះពុទ្ធត្រាស់ថា “ចាំសួរព្រះពុទ្ធជាន់ក្រោយចុះ ក្នុងសាសនាតថាគតអ្នកទាំងឡាយមិនត្រូវបានអាហារបរិភោគទេ”។ លុះដល់ព្រះពុទ្ធព្រះនាមកោនាគមនោបានត្រាស់ដឹង ពួកប្រេតទាំង នោះនាំគ្នាទៅសួរទៀត ។ ព្រះពុទ្ធព្រះនាម កោនាគមនោ ក៏ត្រាស់ប្រាប់ដូចព្រះពុទ្ធមុនទៀត ។ ពេលព្រះពុទ្ធ ព្រះនាមកស្សបោ បានត្រាស់ដឹង ក៏មានហេតុដូចគ្នា។ ទើបមកដល់ព្រះសម្ពុទ្ធព្រះនាមសមណគោតមយើងនេះ ព្រះអង្គទ្រង់ត្រាស់ថា “ចាំមើលព្រះបាទពិម្ពិសារជា ញាតិ របស់អ្នកទាំងឡាយ ទ្រង់ឱ្យទានដល់តថាគត នោះនឹងញាំងអាហារឱ្យសំរេចដល់អ្នកទាំងឡាយ”។ លុះព្រះបាទពិម្ពិសារ បានថ្វាយទានជាដំបូង ហើយមិនផ្សាយទៅឱ្យពួកញាតិ ក៏ស្រាប់តែពួកប្រេតជាញាតិទាំងឡាយនោះ យំស្រែកទ្រហឹងក្នុងពេលរាត្រីនោះ។ ព្រះបាទពិម្ពិសារ ស្ដេចយាងទៅកាន់វត្ដវេឡុវ័ន ហើយទូលសួរព្រះពុទ្ធ ព្រះអង្គត្រាស់ថា៖ “ពួកប្រេតជាញាតិ របស់ព្រះអង្គនាំគ្នាយំទារអាហារ ព្រោះពួកប្រេតទាំងនោះត្រូវបានអាហារ បរិភោគក្នុងសាសនាតថាគត”។ ប៉ុន្ដែព្រះអង្គបានធ្វើបុណ្យហើយមិនបានផ្សាយផលទៅឱ្យ។ ពេលព្រះអង្គបានជ្រាបហើយ ក៏ចាត់ចែងធ្វើបុណ្យបញ្ជូនទៅឱ្យ ។ ពួកប្រេតទាំងនោះក៏បានទទួលផលក្នុងពេលនោះហើយ ។

ក្នុងឱកាសនាថ្ងៃនេះផងដែរ គឺជាវេនទី៣ នៃពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ម្ចាស់សាមីវេនមាន៖

– អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម

– ឯកឧត្តម ថាច់ ថង លោកជំទាវ យ៉ុង ចាន់ឌី ព្រមទាំងបុត្រនិងចៅ

– ក្រុមការងារពុទ្ធមណ្ឌលវិបស្សនាធុរៈទាំងអស់

– ក្រុមការងារផ្ទះ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ

– រួមជាមួយពុទ្ធបរិស័ទទាំងអស់

បានមកជួបជុំគ្នានៅលើឧបដ្ឋានសាលា ដើម្បីប្រារព្ធបទនមស្ការថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល ស្តាប់ព្រះសង្ឃស្វាធ្យាយព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនាដោយៈ ព្រះរតនវិទូ អ៊ុំ ប៊ុនណា ក្រោយពីបានស្តាប់ព្រះធម៌ទេសនារួចមក អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ

ឯកឧត្តម លោកជំទាវ ព្រមទាំងបុត្រ ក្រុមការងារពុទ្ធមណ្ឌលវិបស្សនាធុរៈ ក្រុមការងារផ្ទះ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ បានបវារណាប្រគេនបច្ច័យ ៤ ព្រះសង្ឃប្រើប្រាស់តាមពុទ្ធវិនយកិច្ចផងដែរ ។

ដោយតេជានុភាពនៃព្រះបរិត្ត និងធម្មទាន នាវេនកាន់បិណ្ឌទី៣នេះ សូមឧទ្ទិសបុញ្ញកុសលដល់បុព្វការី ជនទាំងឡាយមាន៖ មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ ព្រះវិបស្សនាចារ្យ ព្រះធម្មាចារ្យ ធម្មាចារ្យ និងញាតិកា ៧ សន្តាន ដែលបានលះលោកនេះទៅកាន់បរលោក សូមអនុមោទនាជ្រះថ្លាត្រេកអរ នឹងបានប្រតិស្ថានក្នុងទីឋានបរមសុខសួគ៌ទេវលោក-និព្វានជាបរិយោសាន ។

ថ្វាយ-ប្រគេន-ជូនបុណ្យ សុខោ បុញ្ញស្ស ឧច្ចយោ ការសន្សំបុណ្យជាហេតុនាំមកនូវសេចក្តីសុខ ! អនុមោទនា !

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគេន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖