បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
អានិសង្ស នៃរុក្ខមូលសេនាសនៈ រុក្ខមូលសេនាសនំ និស្សាយ បព្វជ្ជា អ្នកបួសត្រូវអាស្រ័យនៅទៀបគល់ឈើជាសេនាសនៈ។ ភិក្ខុអ្នកទ្រទ្រង់រុក្ខមូលិកធុតង្គ ជាហេតុឲ្យព្រះដ៏មានបុណ្យជាម្ចាស់ត្រាស់សរសើរថា បច្ច័យនឹងកើតដល់ភិក្ខុនោះតិច តែបច្ច័យនោះបានដោយងាយ ឥតមានទោសជាទំនងឲ្យកើតអប្បិច្ឆតាគុណ។ រមណីយានិ អរញ្ញានិ យត្ថ ន រមតិ ជនោ វីតរាគា រមេស្សន្តិ ន តេ កាមគវេសិនោ។ សេចក្ដី បណ្ឌិតទាំងឡាយជាអ្នកប្រាសចាករាគៈ មិនស្វែងរកកាម រមែងត្រេកអរក្នុងព្រៃជាទីគួររីករាយ ដែលមិនជាទីត្រេកអររបស់មហាជន។