បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
សេចក្តីប្រគេន-ជូនដំណឹង ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស សូមប្រគេនជម្រាបជូនដំណឹង ដល់សម្តេច ព្រះតេជគុណ ព្រះថេរានុត្ថេរៈ សីលវន្ត សីលវតី ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទគ្រប់រូប ព្រះមេត្តាជា្រប និងជ្រាបថា នៅថ្ងៃអាទិត្យ-ច័ន្ទ ៧-៨ រោច ខែជេស្ឋ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នឹងមានដង្ហែ ព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ ដែលជាការជ្រះថ្លារបស់សម្តេចព្រះសង្ឃរាជ គណៈប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់ នៃសាធារណរដ្ឋសង្គមប្រជាធិបតេយ្យ-ស្រីលង្កាប្រោសប្រទានដល់ពុទ្ធមណ្ឌល និងធ្វើបុណ្យសម្ពោធឆ្លងមហាសុគន្ធ កុដិ ប្រកាសតែងតាំង និងស្រង់ព្រះសុគន្ធវារី ប្រគេន ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ព្រះរាជាគណៈថ្នាក់ទោ និងជាប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
ប្រគេន-គំរូ.docx”>សេចក្តីប្រគេន-ជូនដំណឹង