បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
សេចក្តីប្រគេន-ជម្រាបជូនដំណឹង ពុទ្ធមណ្ឌលវិបស្សនាធុរៈ មានកិត្តិយស សូមប្រគេនជម្រាបជូនដំណឹង ដល់ព្រះថេរានុត្ថេរៈ និងញោមញាតិពុទ្ធបរិស័ទគ្រប់រូប មានបំណងបដិបត្តិវិបស្សនា ឬជួយឧបត្ថម្ភកម្មវិធីនេះ ដោយប្រព្រឹត្តទៅរយៈពេល ៧ ថ្ងៃ សូមនិមន្ត-អញ្ជើញចុះឈ្មោះ “វគ្គបដិបត្តិវិបស្សនាវគ្គខ្លី លើកទី ៨“ ដោយចាប់ផ្តើមនៅថ្ងៃពុធ ៤-១១ កើត ខែមាឃ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃទី០១-០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ ។ អាស្រ័យហេតុ ដូចបានប្រគេនជម្រាបជូនដំណឹងខាងលើនេះ សូមព្រះថេរានុត្ថេរៈ និងញោមញាតិពុទ្ធបរិស័ទគ្រប់រូប និមន្ត-អញ្ជើញចូលរួមបើកវគ្គបដិបត្តិវិបស្សនាវគ្គខ្លី នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ១:០០ នាទី រសៀល ជួបជុំសិក្ខាកាម និមន្ត-អញ្ជើញដល់កន្លែងប្រារព្ធកម្មវិធី សូមព្រះថេរានុត្ថេរៈ និងញោមញាតិពុទ្ធបរិស័ទគ្រប់រូប ជ្រាបជាព័ត៌មាន ។ បញ្ជាក់ៈ – ផុតកំណត់ទទួលពាក្យចុះឈ្មោះបដិបត្តិវិបស្សនា ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ម៉ោង ៥ :០០ នាទីល្ងាច ! – សិក្ខាកាមដែលបានចុះឈ្មោះបដិបត្តិ សូមនិមន្ត-អញ្ជើញ មកពុទ្ធមណ្ឌល ពេលព្រឹក នាថ្ងៃទី០១ ខែកុម្ភៈ ដើម្បីចុះសម្រង់វត្តមាន និងរៀបចំទីកន្លែងសម្រាប់គង់-ស្នាក់នៅ បើមិនដូច្នេះទេ ពុទ្ធមណ្ឌលមិនទទួលខុសត្រូវឡើយ! Website: BVDCC.org/ https://www.facebook.com/vipassana.dhurak Youtube: ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ទំនាក់ទំនងៈ ០៩៧ ៧៨៩ ៥ ៩៩៩/០៩៦ ២៨ ៣៦ ៥៦០/០៨១ ៧៣ ២៣ ៦៩/០៨៧ ៩៦ ០៥ ៧៩