បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
សារលិខិតចូលរួមរំលែកសមានទុក្ខ សូមប្រគេន-ចម្រើនពរជូន សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះគណខេត្តកណ្តាល និងក្រុមគ្រួសារញាតិមិត្តនៃព្រះសព ជាទីគោរពសក្ការៈ និងរាប់អានដ៏ជ្រាលជ្រៅក្នុងព្រះធម៌ ព្រះឥន្ទមុនីញាណ ភិន ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូឧទ័យវង្សា ព្រះអនុគណស្រុកអង្គស្នួល និងជាចៅអធិការវត្តអង្គពពាយមានជ័យ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានទទួលអនិច្ចធម្ម នៅថ្ងៃសៅរ៍ ២ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១២:២៥ នាទីរសៀល ក្នុងព្រះជន្មាយុ ៤៦ ឆ្នាំ ដោយព្រះរោគាពាធ ។ សូមឧទ្ទិសបួងសួងដល់វិបាកវិញ្ញាណក្ខន្ធរបស់ ព្រះឥន្ទមុនីញាណ ភិន ចន្ថា បានទៅកាន់ឋានព្រះបរមសុខជាភិយ្យោភាពតរៀងទៅ ។