បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
សកម្មភាព បណ្តុះបណ្តាលវគ្គវិក្រិត្យការគរុកោសល្យវិបស្សនា ជំនាន់ទី ១៥ នាពេលរសៀល ថ្ងៃសុក្រ ១៣ រោច ខែមាឃ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៦០ ត្រូវនឹងថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាអប់រំវិបស្សនា មាននវសិក្ខាកាម គរុសមណសិស្ស-សីលវន្ត-សីលវតី ព្រមទាំង អតីតសិស្សគរុសិស្ស ចាស់គ្រប់រូប បាននិមន្ត-អញ្ជើញ ចូលរួមសិក្សា និងសណ្តាប់ធម្មុទ្ទេសាចារ្យណែនាំចិត្តគរុវិជ្ជា -ចិត្តសាស្រ្ត-វិធីសាស្រ្តបង្រៀន-ទ្រឹស្តីរបៀបនៃការបដិបត្តិ ក្នុងការបង្ហាត់បង្រៀន បន្តដល់ អាទិកម្មសិក្ខាកាមសិក្សាបដិបត្តិនូវសាសនព្រហ្មចរិយធម៌ផ្នែកវិបស្ស- នាធុរៈ ។ ថ្វាយ ប្រគេន ជូនបុណ្យធម្មមិត្តគ្រប់រូប សូមបានជាបច្ច័យរួចចាកទុក្ខទាំងពួង ! អនុមោទនា !