បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
វត្តអារាមពុទ្ធសាសនា បានកត់ត្រាទុកនូវសកម្មភាពដ៏គួរឲ្យកត់សម្គាល់ និងសមិទ្ធផលមួយចំនួន ដូចខាងក្រោមនេះគឺ (១) ពុទ្ធសាសនិកជន ក្នុងចំណោមក្រុមសាសនាទាំងអស់ នៃប្រទេសឥណ្ឌា គឺជាមនុស្សដំបូងគេ ដែលបានទទួលស្គាល់នូវសារសំខាន់នៃអក្ខរកម្ម… ។ (២) ការស្វែងរកវិជ្ជា ធ្វើឲ្យភិក្ខុ និងភិក្ខុនីពុទ្ធសាសនិក ចេញទៅបំពេញបេសកកម្មក៏យូរលង់ ដោយត្រូវឆ្លងកាត់ព្រៃរហោស្ថាននៃទ្វីបអាស៊ីទាំងមូល… ។ (៣) វត្តអារាមទាំងឡាយ បានក្លាយទៅជាឃ្លាំងផ្ទុកអត្ថបទសរសេរដោយដៃ និងឯកសារទាំងឡាយដ៏មានតម្លៃ ។ វិហារពុទ្ធសាសនានីមួយ ៗ មានបណ្ណាល័យរបស់ខ្លួនមួយយ៉ាងសមរម្យ ហើយស្ថាប័នដ៏មានអាយុចំណាស់ ៗ ត្រូវបានគេប្រែក្លាយឲ្យទៅជារតនាគារនៃអក្សរសាស្ត្រ យ៉ាងពិតប្រាកដ… ។ (៤) សកម្មភាពអប់រំ ដែលកាលដើមឡើយ កំណត់ត្រឹមតែរៀនចំណេះវិជ្ជាខាងសាសនា ក៏ត្រូវបានពង្រីកក្នុងពេលក្រោយមកទៀត ឲ្យទៅជាសកម្មភាពសិក្សា គ្របដណ្ដប់ទៅលើចំណេះវិជ្ជាទាំងអស់ ។ (៥) វត្តអារាមទាំងឡាយ បានអភិវឌ្ឍទៅជាមជ្ឈមណ្ឌល សម្រាប់សកម្មភាពអក្សរសាស្ត្រ… ។ (៦) វត្តអារាម បានធ្វើឲ្យសុក្រឹត នូវសិល្បៈចម្លាក់ និងសិល្បៈគំនូរ ដើម្បីជាជំនួយចក្ខុទស្សន៍យ៉ាងស័ក្ដិសិទ្ធិ សម្រាប់បង្រៀនរឿងនិទាន និងផ្សាយព្រះធម៌របស់ព្រះពុទ្ធ… ។ (៧) វត្តអារាម បានដើរតួនាទីនាំមុខក្នុងសហគមន៍ ក្នុងឋានៈជាមណ្ឌលផ្សាយចេញនូវផ្នត់គំនិត និងបច្ចេកទេសថ្មី ៗ ។ លោកសង្ឃដឹកនាំប្រជាជនកសាងផ្លូវមន្ទីរពេទ្យ មណ្ឌលក្មេងកំព្រា និងបង្កើតភាពសប្បាយរីករាយដទៃទៀត ដែលប្រព្រឹត្តទៅក្នុងវត្តអារាមសម្រាប់សហគមន៍… ។ (៨) តាមរយៈបុណ្យទានរបស់ខ្លួន វត្តអារាមក៏បានដើរតួនាទីជាអ្នកលើកស្ទួយសិល្បៈប្រជាប្រិយដែរ ទោះបីជាសិល្បៈតុបតែងលំអប្រើប្រាស់ សម្ភារៈក្នុងមូលដ្ឋានរបស់ខ្លួន ដូចជា ស្លឹកចេក ស្លឹកដូង ឫស្សី… ក្ដី ឬទោះបីជាសិល្បៈសំដែងតាមរូបភាពជារបាំ និងជារឿងល្ខោនក្ដី… ។ (ប្រភពកម្ពុជសុរិយា ១៩៩៦)