Back to Top

ព័ត៌មានថ្មី

ព័ត៌មានថ្មី

ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និងការកសង្ឃពុទ្ធមណ្ឌល ព្រមទាំងអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ អ៊ីម បាននិមន្ត-អញ្ជើញ ថ្វាយបង្គំសួរព្រះរាជសុខទុក្ខ សម្តេចព្រះមហាសុមេធាធិបតី​ នន្ទ​ ង៉ែត​ សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា​ នៅវត្តបទុមវតីរាជវរារាម​ ដែលសម្តេចជាអម្ចាស់កំពុងប្រឈួនដោយព្រះជរាគាពាធ​ បន្ទាប់ពីយាងចេញព្យាបាលពីមន្ទីរពេទ្យ ។ ដោយតេជានុភាព នៃគុណព្រះរតនត្រ័យ ​ និងតេជានុភាពនៃព្រះបរមសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធ និងបុណ្យកុសលទាំងឡាយ ដែលទូលព្រះបង្គំ យើងខ្ញុំព្រះករុណា ព្រះសង្ឃ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សីលវន្ត និងសីលវតី បានបំពេញកន្លងមកមាន៖ ការឲ្យទាន សមាទានសីល ចម្រើនសមាធិ-បញ្ញា សូមលើកព្រះរាជមហាកុសលនេះ ថ្វាយព្រះពរសម្តេចជាអម្ចាស់ឆាប់ជាសះស្បើយពីព្រះជរាពាធនេះផងចុះ ដេីម្បីបានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ព្រះសង្ឃ សិស្សគណ និងពុទ្ធបរិស័ទ បានគោរពសក្ការបូជាតទៅ ។

នៅក្នុងបឋមវុឌ្ឍិសូត្រ បិដកលេខ ៤៤ ទំព័រ ១៦៤ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីសប្បុរស ដែលមាននូវសេចក្តីចម្រើន មានប្រាជ្ញា រមែងកាន់យកនូវសារៈក្នុងលោកនេះ ឲ្យដល់ខ្លួនឯងបាន ព្រះអង្គទ្រង់ត្រាស់សម្តែងថា៖សទ្ធាយ សីលេន ច យោ បវឌ្ឍតិបញ្ញាយ ចាគេន សុតេន ចូភយំសោ តាទិសោ សប្បុរិសោ វិចក្ខណោអាទីយតិ សារមិធេវ អត្តនោ ។បុគ្គលណា ចម្រើនដោយសទ្ធា ដោយសីល ដោយសុតៈ ដោយចាគៈ និងដោយបញ្ញា បុគ្គលប្រាកដដូច្នោះ ឈ្មោះថា ជាសប្បុរសមានប្រាជ្ញាជាគ្រឿងពិចារណា រមែងកាន់យកនូវប្រយោជន៍ទាំងពីរ (គឺប្រយោជន៍មានខ្លឹមសារ និងប្រយោជន៍ដ៏ឧត្តមខ្ពង់ខ្ពស់ក្រៃលែងឡើងទៀត) អំពីលោកនេះឲ្យដល់ខ្លួនឯងបាន ។

បរិច្ចាគទាន DONATION ០១១ ២៨១ ២២៥,០៨៦ ៨៧៧ ៧៩៣

ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ សូមថ្វាយ ប្រគេន និងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លី គឺចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ រៀងរាល់ដើមខែនីមួយៗ ។ សូមថ្លែងអំណរគុណ និង ជូនបុណ្យកុសលដល់ពុទ្ធបរិស័ទ គ្រប់ទិសទី ដែលបានបរិច្ចាគទាន ក្នុងការផ្សព្វផ្សាយសម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង ៨:០០នាទីដល់ម៉ោង​៩:០០នាទី វិទ្យុ FM១០២.៧០Mhz ព្រមទាំងឧបត្ថម្ភ ព្រះសង្ឃអាពាធ ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទាន សម្រាម់គិលានភេសជ្ជៈទានដល់ព្រះសង្ឃ និងសីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា សូមអនុមោទនា....!!!!!....។ បរិច្ចាគទាន Tell:+855 11 28 12 25 , +855 86 87 77 93, Email: vipassanadhurakphnomatharas@gmail.com, Page: ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។