បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរ ព្រះរាជក្រិត្យតែងតាំងព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃពុទ្ធមណ្ឌលវិបស្សនាធុរៈ ចំនួន ៣ អង្គ ដែលព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហប្ញទ័យ ប្រោសព្រះរាជទានគោរម្យងារ ព្រះគ្រូញាណវិចិត្រ ម៉ុន សាយ ឲ្យឡើងទីជា ព្រះធម្មវិបស្សនា ព្រះរាជាគណៈថ្នាក់ចត្វា ព្រះគ្រូវិបស្សនាចារ្យ ខឹម សុខឿន ឲ្យឡើងទីជា ព្រះវិបស្សនាចារ្យកោវិទ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាអនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះគ្រូសិរីសត្ថា សែម សុវាសនា ឲ្យឡើងទីជា ព្រះរតនសត្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស