បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
ពិធីប្រកាសវិសាខបូជា
ពិធីប្រកាសវិសាខបូជាសម្មាសម្ពុទ្ធោ វត សោ ភគវា យោ សព្វទុក្ខស្ស បហានាយ ធម្មំ ទេសេតិ តំ សម្មាសម្ពុទ្ធំ អាទរេន នម-ស្សាម ។ព្រះភគវន្តមុនីអង្គណា ទ្រង់ត្រាស់សម្តែងងនូវធម៌ ដើម្បីកំចាត់បង់នូវសេចក្តីទុក្ខទាំងពួង ព្រះភគវន្ត មុនីអង្គនោះជាព្រះសម្មាសម្ពុទ្ធពិតមែន យើងខ្ញុំព្រះអង្គសូមថ្វាយបង្គំ នូវព្រះសម្មាសម្ពុទ្ធអង្គនោះដោយគោរព ។និយ្យានិកោ វត សោ ធម្មោ យោ សព្វទុក្ខស្ស បហានាយ ស្វាក្ខាតោ តេន ភគវតា តំ ធម្មំ អាទរេន នមស្សាម ។ព្រះធម៌ណាដែលព្រះភគវន្តមុនីអង្គនោះ ទ្រង់ត្រាស់សម្តែងហើយ ដោយប្រពៃ ដើម្បីកំចាត់បង់នូវសេចក្តីទុក្ខទាំងពួង ព្រះធម៌នោះ ជាធម៌ស្រោចស្រង់សត្វពិតមែន យើងខ្ញុំព្រះអង្គ សូមថ្វាយ បង្គំនូវព្រះធម៌ដោយគោរព ។សុបដិបន្នោ វត តស្ស ភគវតោ សោ សាវកសង្ឃោ យោ សព្វទុក្ខស្ស បហានាយ បដិបន្នោ តំ សង្ឃំ អាទរេន នមស្សាម ។ព្រះអរិយសង្ឃណា លោកប្រតិត្តិដើម្បីកំចាត់បង់នូវសេចក្តីទុក្ខទាំងពូង ព្រះអរិយ សង្ឃនោះ ជាសង្ឃសាវ័កនៃព្រះភគវន្តមុនីអង្គនោះ លោកប្រតិបត្តិដោយប្រពៃមែនពិត យើងខ្ញុំព្រះអង្គ សូមថ្វាយបង្គំនូវព្រះអរិយសង្ឃនោះ ដោយគោរព ។ថ្ងៃសុក្រ ១៥ កើត ខែពិសាខ ឆ្នាំវក អដ្ឋស័ក ព.ស.២៥៥៩