បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ អត្ថន័យបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បុណ្យកាន់បិណ្ឌ ត្រូវបានហៅឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ ដោយតំបន់ខ្លះហៅថា បុណ្យភ្ជុំបិណ្ឌ ខ្លះហៅថា បុណ្យកាន់បិណ្ឌ និងបុណ្យដាក់បិណ្ឌ ហើយនៅតំបន់ខ្លះហៅថា បុណ្យដូនតា ។ វចនានុក្រមខ្មែររបស់សម្តេច ព្រះសង្ឃរាជ ជួន ណាត ទំព័រ ៣៣៧ បញ្ជាក់ច្បាស់ថា បុណ្យនេះហៅឈ្មោះថា បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌ។