បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
បរាភវសូត្រ (អត្ថន័យបរាភវសូត្រ) នៅក្នុងគម្ពីរព្រះត្រៃបិដក សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ (សៀវភៅលេខ ៥៤ ទំព័រទី ៣៦) (បរាភវសូត្រ) មានតំណាលអំពីសេចក្តីបង្រៀនរបស់ព្រះពុទ្ធឲ្យមនុស្សស្គាល់ មូលហេតុ ១២ ប្រការដែលនាំមកនូវក្តីវិនាស ។ ជាគូនឹងបរាភវសូត្រ នៅក្នុងគម្ពីរព្រះត្រៃបិដក ផ្នែកសុត្តន្តបិដក ខុទ្ទកនិកាយ ត្រង់ ខុទ្ទកបាឋៈ (សៀវភៅលេខ ៥២ ទំព័រទី ១ ដល់ ២០) មានរៀបរាប់អំពីកិច្ចការចំនួន ៣៨ ប្រការ ដែលនាំមកនូវសេចក្តីចម្រើន ឬ មង្គលសូត្រ (ទំព័រទី ៤ ដល់ទី ៦) ។ ប្រសិនបើមនុស្សទាំងឡាយអនុវត្តតាមគោលការណ៍ទាំង ៣៨ ប្រការនៅក្នុងមង្គលសូត្រ ហើយវៀរចាកអំពើគួរចៀស វាងទាំង ១២ នៅក្នុងបរាភវសូត្រ មនុស្សទាំងឡាយនឹងបានសុខស្ងប់ និង ចម្រុងចម្រើន ។ Youtube: ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា E-mail: vipassnadhurakbuddhistcentre@gmail.com Website: BVDCC.ORG