បរិច្ចាគទាន DONATION Tel: 011 281 225/086 877 793
បណ្ឌិតកថា ព្រះពុទ្ធជាបណ្ឌិតឯងខាងសន្តិភាព ឥតមានអាមិស មានការពិសោធន៍គ្រប់គ្រាន់ ទ្រង់ណែនាំពួកសត្វឲ្យលះបង់អំពើពាល ដែលបណ្ដាលឲ្យកើតទុក្ខទោស ភ័យ អន្តរាយ ឧបសគ្គ គ្រោះថ្នាក់ ឧបទ្រពអពមង្គលគ្រប់ប្រការ ឲ្យឧស្សាហ៍បំពេញអំពើបណ្ឌិត ដែលប្រព្រឹត្តទៅដើម្បីសុខសួស្ដី សិរីមង្គលគ្រប់យ៉ាង បានខាងសុខមនុស្ស សុខសួគ៌ សុខនិព្វានគ្មានកង្វល់រវល់នឹងកើតចាស់ស្លាប់ជាអវសាន ទ្រង់ទូន្មានបុគ្គលដែលជាពាល ឲ្យប្រញាប់ប្រញាល់ឆ្នៃខ្លួនឲ្យជាបណ្ឌិតទ្រង់ឲ្យឱវាទបន្ថែមដល់បណ្ឌិតឲ្យរឹតតែកាន់ភាពបណ្ឌិតល្អឡើង ។